កីឡា
CPL: ម្ចាស់ស្បែកជើងមាស ស្រោមដៃមាស និងពានឯកត្តជន ១០ ទៀត នឹងប្រកាសសប្តាហ៍ក្រោយ
លីគកំពូលកម្ពុជា Cambodian Premier League បានកំណត់យកថ្ងៃ ចន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ ដើម្បីប្រគល់មេដាយជូនក្រុមចំណាត់ថ្នាក់លេខ ២ និងលេខ ៣ ព្រមទាំងពានរង្វាន់ឯកត្តជនតាមប្រភេទនីមួយៗសម្រាប់រដូវកាល ២០២៤-២០២៥។

ការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០២៤-២០២៥ បានបញ្ចប់ជាផ្លូវការហើយ ត្រឹមល្ងាចថ្ងៃ អាទិត្យ ទី ១៨ ខែ ឧសភា ខណៈក្រុមជើងឯកបានទៅលើក្រុមព្រះខ័នរាជស្វាយរៀង ក្រុមលេខ ២ បានទៅលើក្រុមភ្នំពេញក្រោន និងក្រុមលេខ ៣ បានទៅលើក្រុម វិសាខា។
ក្រុមម្ចាស់ឯកព្រះខ័នរាជស្វាយរៀង គឺត្រូវបាន CPL ប្រគល់ជូនពាន និងមេដាយមាសរួចរាល់ហើយកាលពីថ្ងៃទី ១៨ ខែ ឧសភា។ ចំណែកមេដាយប្រាក់សម្រាប់ក្រុមចំណាត់ថ្នាក់លេខ ២ និងមេដាយសំរិទ្ធសម្រាប់ក្រុមលេខ ៣ នឹងត្រូវប្រគល់ជូននៅថ្ងៃទី ២៦ ខែ ឧសភា ជាមួយពានរង្វាន់ឯកត្តជនផ្សេងៗ។
ពានឯកត្តជនមានចំនួន១៣ ប្រភេទផ្សេងគ្នាគឺ៖
- ពាន គ្រូបង្វឹកល្អ
- ពាន កីឡាករល្អ
- ពាន កីឡាករ ១១ នាក់ដំបូងល្អជាងគេ
- ពាន កីឡាករទាត់បញ្ចូលទីច្រើនជាងគេ
- ពាន អ្នកចាំទីល្អ
- ពាន ក្រុមគោរពវិន័យបានល្អ
- ពាន កីឡាករវ័យក្មេងល្អជាងគេ
- ពាន ទីលានប្រកួតល្អជាងគេ
- ពាន កីឡដ្ឋានដែលមានអ្នកចូលទស្សនាច្រើនជាងគេ
- ពាន កីឡដ្ឋានដែលទស្សនិកជនពេញចិត្តជាងគេ
- ពាន គ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងគេ
- ពាន កីឡាករសង្គ្រោះបាល់បានល្អជាងគេ និង
- ពាន ក្រុមអាជ្ញាកណ្តាលល្អ

សូមបញ្ជាក់ថា អ្នកឈ្នះពានស្បែកជើងមាសរដូវកាលនេះបានរកឃើញហើយ គឺខ្សែបម្រើប្រយុទ្ធភ្នំពេញក្រោន Andres Nieto បន្ទាប់ពីរកបាន ២១ គ្រាប់។ ចំណែកអ្នកឈ្នះពានឯកត្តជនផ្សេងៗទៀត គឺរង់ចាំការប្រកួតនៅថ្ងៃទី ២១ ខែ ឧសភា នៅសណ្ឋាគារ សាន់ & មូន រីវើសាយ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


