កីឡា
សមិទ្ធផលធំៗរបស់លោក Pep Muñoz ពីររដូវកាលនៅ ព្រះខ័នរាជស្វាយរៀង
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសពី លោក Pep Muñoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកនៅចុងបញ្ចប់រដូវកាលនេះ។

សម្រាប់២រដូវកាលក្នុងការដឹកនាំក្លិប ព្រះខ័នរាជស្វាយរៀង បើនិយាយជារួម លោក Pep Muñoz បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងគុណភាពក្លិបឈានដល់កម្រិតអន្តរជាតិ ធ្វើឲ្យមានការទាក់ទាញអ្នកគាំទ្រក្នុងស្រុកសស្រាក់សស្រាំ និងលើកមុខមាត់បាល់ទាត់កម្ពុជាលេចធ្លោលើឆាកអន្តរជាតិ។

លោក Pep Muñoz បានក្លាយជាគ្រូបង្វឹកម្នាក់គត់ដែលបានជួយឲ្យក្លិបព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជាពីររដូវកាលជាប់គ្នាគឺ ឆ្នាំ ២០២៣-២៤ និងឆ្នាំ ២០២៤-២៥។ លោកក៏បានជួយក្លិបឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២៣-២៤ និងកំពុងឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានដដែលនេះឆ្នាំ ២០២៤-២៥។ លោកបានជួយក្លិបឈ្នះជើងឯក ខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៤ ដែលជាពានរង្វាន់បើករដូវកាល និងជាពិសេស ទទួលបានចំណាត់ថ្នាក់លេខ២ ពានរង្វាន់ក្លិបបាល់ទាត់អាស៊ី AFC Challenge League រដូវកាល ២០២៤-២៥។ លោកបានឈ្នះពានរង្វាន់គ្រូបង្វឹកល្អបំផុតទាំងនៅលីគកំពូលកម្ពុជា និងពានសម្តេចតេជោ ហ៊ុន សែន ពីររដូវកាលជាប់គ្នា។

លោក Pep Muñoz ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ បុរសវ័យ៤៥ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណកម្រិតយូហ្វាប្រូឡាយសិន ជាមួយនឹងបទពិសោធជាបង្វឹកជាង២០ឆ្នាំ។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញមុនទៅចូលរួមជាមួយក្លិបយក្ស FC Barcelona ដើម្បីដឹកនាំកម្រិតយុវជន។

ចំណាយរយៈពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគយុវជន២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើនដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន មុនពេលចូលដឹកនាំព្រះខ័នរាជស្វាយរៀង។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ របស់ ព្រះខ័នរាជស្វាយរៀង ជាមួយ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ មរតកតេជោ គឺជាការប្រកួតចុងក្រោយរបស់លោកនៅក្នុងរដូវកាលនេះ។ ដូច្នេះអាចចាត់ទុកជាពេលវេលាសម្រាប់អ្នកគាំទ្របានឃើញការដឹកនាំរបស់លោកចុងក្រោយនៅក្លិបព្រះខ័នរាជស្វាយរៀង ក៏ដូចជាពេលវេលាគ្នារវាងក្លិបជាមួយលោក និងអ្នកគាំទ្រ៕

សមិទ្ធផលសង្ខេបរបស់ លោក Pep Muñoz ពីររដូវកាលសម្រាប់ព្រះខ័នរាជស្វាយរៀង៖
- ជើងឯក លីគកំពូលកម្ពុជា ២០២៤-២៥
- ជើងឯក លីគកំពូលកម្ពុជា ២០២៣-២៤
- ជើងឯក ពានសម្តេច តេជោ ហ៊ុន សែន ២០២៣-២៤
- ជើងឯក ខេមបូឌានស៊ុបភើខាប់ ២០២៤
- ជើងឯករង AFC Challenge League ២០២៤-២៥
- វគ្គផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ ហ៊ុន សែន ២០២៤-២៥



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


