ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់៖ «ខ្ញុំគិតថា កិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកបែបមិនជោគជ័យទេ»
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសម្តែងការសង្ស័យទាក់ទងនឹងការចរចានុយក្លេអ៊ែរដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក ដោយបង្ហាញពីភាពមិនច្បាស់លាស់លើការរំពឹងទុកនៃការឈានទៅដល់កិច្ចព្រមព្រៀងថ្មីមួយ។

ក្នុងអំឡុងពេលសុន្ទរកថារំលឹកដល់អតីតប្រធានាធិបតី Ebrahim Raisi លោក Khamenei បាននិយាយថា «ខ្ញុំគិតថា កិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនឹងមិននាំមកនូវលទ្ធផលទេ»។
ការលើកឡើងរបស់លោក Khamenei ធ្វើឡើងនៅពេលដែលទីក្រុងតេហេរ៉ង់កំពុងពិចារណាលើសំណើដើម្បីផ្តួចផ្តើមការពិភាក្សានុយក្លេអ៊ែរជុំទី៥ជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការប្រជុំ៤លើកមុនដែលធ្វើឡើងនៅប្រទេសអូម៉ង់ និងទីក្រុងរ៉ូម។ ការអត្ថាធិប្បាយរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានឆ្លុះបញ្ចាំងពីភាពតានតឹង និងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដែលមានគោលបំណងដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់។
នៅក្នុងការចរចានុយក្លេអ៊ែរលើកទី៤នៅទីក្រុង Muscat ប្រទេសអូម៉ង់កាលពីថ្ងៃទី១១ឧសភា ប្រេសិតពិសេសអាមេរិកលោក Steve Witkoff បានទទូចលើការបញ្ឈប់ទាំងស្រុងចំពោះការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការរុះរើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរសំខាន់ៗ តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនបោះបង់សិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងស៊ីវិលឡើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងបន្តធ្វើបែបនេះទៀត «ទោះមានឬគ្មានកិច្ចព្រមព្រៀង» ជាមួយមហាអំណាចពិភពលោកក៏ដោយ។
លោក Araghchi បាននិយាយថា «ប្រសិនបើសហរដ្ឋអាមេរិកចាប់អារម្មណ៍ក្នុងការធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអែរ កិច្ចព្រមព្រៀងគឺអាចសម្រេចទៅបាន ហើយយើងត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏ម៉ត់ចត់ដើម្បីសម្រេចបាននូវដំណោះស្រាយដែលនឹងធានានូវលទ្ធផលយូរអង្វែង»។ លោកបានបន្តថា៖ «ទោះជាយ៉ាងណា ការចម្រាញ់(អ៊ុយរ៉ាញ៉ូម)នៅក្នុងប្រទេសអ៊ីរ៉ង់នឹងបន្តទោះមានឬក៏គ្មានកិច្ចព្រមព្រៀងក៏ដោយ»៕

ដោយ៖ ឈាង
ចុចអាន៖ អ៊ីរ៉ងបញ្ជាក់ថានឹងបន្តចម្រាញ់អ៊ុយរ៉ាញ៉ូម ទោះធ្វើកិច្ចព្រមព្រៀងក៏ដោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


