កីឡា
ឡៅ ស៊ីណាត ចំណុចទាំងនេះដែលលោកត្រូវបំពេញចំពោះ ចន្ទ្រា និង ចិត្រា មុនទៅអាមេរិក
លោក ឡៅ ស៊ីណាត អតីតអ្នកប្រដាល់ល្បីឈ្មោះនៅកម្ពុជា និងជាបងប្រុសបង្កើតរបស់ ឡៅ ចន្ទ្រា និង ឡៅ ចិត្រា ថានឹងបុកហ្វឹកហាត់ដល់ប្អូនប្រុសទាំងពីរឲ្យខ្លាំងជាងមុនពិសេសនោះគឺហាត់យកល្បឿនមុនចេញទៅសហរដ្ឋអាមេរិក។

លោក ឡៅ ស៊ីណាត និងប្អូនៗ
លោក ឡៅ ស៊ីណាត បានឲ្យដឹងថា លោកនឹងហៅ ចន្ទ្រា ឲ្យមកហ្វឹកហាត់ជាមួយលោកនៅក្នុងក្រុមជម្រើសជាតិឯស្តាតចាសដើម្បីងាយស្រួលដល់លោកជួយពង្រឹងចំណុចខ្វះខាតនានា ព្រោះកាន់តែកៀកនិងថ្ងៃចេញទៅសហរដ្ឋអាមេរិកហើយ។
នេះជាឱកាសល្អមួយសម្រាប់ប្អូនៗលោកបានរួមចំណែកផ្សព្វផ្សាយគុនខ្មែរលើទឹកដីអាមេរិកជាមួយមិត្តរួមជាតិផ្សេងៗទៀត។ សមត្ថភាព បច្ចេកទេស គឺប្អូនប្រុសរបស់លោកមានហើយ ដូច្នេះត្រូវពង្រឹងកម្លាំងស៊ុហ្វ និងល្បឿនឲ្យបានល្អទៅគឺអាចទប់ទល់ជាមួយដៃគូបានហើយ។

លោក ឡៅ ស៊ីណាត (រូបភាពហ្វេសបុក)
ក្រុមគុនខ្មែរដែលដឹកនាំដោយប្រធានសហព័ន្ធលោក ខូវ ឆាយ នឹងចេញទៅប្រកួតនៅសហរដ្ឋអាមេរិកជាលើកទី២ ក្នុងនោះមានកីឡាការិនី អេ យ៉ានុត កីឡាករ ពេជ្រ សម្បត្តិ លន បញ្ញា ឡៅ ចិត្រា និង ឡៅ ចន្ទ្រា។ ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៧ព្រឹកនៅកម្ពុជា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


