Connect with us

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម នឹងខិតខំជំរុញកិច្ចសហការលើវិស័យអប់រំទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

បានផុស

នៅ

នៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានវាយម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី ២០​​ ខែឧសភា ឆ្នាំ ២០២៥ នោះលោក Nguyen Minh Vu  បានលើកឡើងពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអប់រំ យុវជន និងកីឡា នាពេលកន្លងមក។ បន្ថែមលើនេះ ឯកអគ្គរដ្ឋទូតវៀតណាម បានលើកឡើងថា វិស័យអប់រំ គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ ដោយរដ្ឋាភិបាលវៀតណាម បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយកម្ពុជា រួមមានការផ្តល់អាហារូបករណ៍ បង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជា ការផ្លាស់ប្តូរបទពិសោធ វប្បធម៌ និងកម្មវិធីផ្សេងៗជាច្រើនទៀត។

លោកបង្ហាញក្តីសង្ឃឹមថា៖« ប្រទេសទាំងពីរនឹងអាចបន្តជំរុញកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត»។

លោក Nguyen Minh Vu


ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលតែងតែបានផ្តល់ការគាំទ្រ និងជំនួយជាច្រើនដល់វិស័យអប់រំនៅកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ និងបង្កើនប្រាក់ឧបត្ថម្ភដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាមជាដើម។

លោក ហង់ជួន ណារ៉ុន

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះការតែងតាំង ឯកឧត្តម ជាឯកអគ្គរដ្ឋទូតថ្មី និងបានសង្ឃឹមជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់ឯកឧត្តម ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងកាន់តែរីកចម្រើន និងទទួលបានផ្លែផ្កាកាន់តែធំធេងថែមទៀត ជាពិសេសរវាងក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម