Connect with us

ព័ត៌មានជាតិ

វាលស្មៅក្រៀមស្រពោននៅខេត្តមណ្ឌលគិរី ប្រែពណ៌ខៀវខ្ចី ក្រោយពីទទួលទឹកភ្លៀង និង សន្សើម

បានផុស

នៅ

វាលស្មៅ​នៅ​ខេត្ត​មណ្ឌលគិរី បាន​ប្រែ​ពណ៌​ខៀវ​ខ្ចី បន្ទាប់ពី​ទទួល​ទឹក​ភ្លៀង និង សន្សើម ក្រោយពី​ក្រៀម​ស្រពោន នា​រដូវ​ប្រាំង​កន្លង​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត​មណ្ឌលគិរី ស្ថិត​នៅ​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា សម្បូរ​ទៅ​ដោយ​ភ្នំ ជ្រោះ​ជ្រលង ដងអូរ ដ៏​សម្បូរ​បែប ប៉ុន្តែ​វាលស្មៅ​តាម​ខ្នងភ្នំ​ក្នុង​ខេត្ត​នេះ​វិញ ក៏​បែង​ចែក​ជា​ពីរ​រដូវ​ផង​ដែរ។

រដូវប្រាំង តាម​ខ្នងភ្នំ វាលស្មៅ​ហាក់​មាន​សភាព​ក្រៀម ស្រពោន ដោយឡែក​នៅ​ខែ​ឧសភា ឆ្នាំ ២០២៥ នេះ ភ្លៀង​ធ្លាក់​ជោកជាំ និង សន្សើម​ជ្រួតជ្រាប តាម​ដងភ្នំ វាលស្មៅ​ទាំងនោះ ក៏​ប្រែ​ជា​សភាព​ពណ៌​បៃតង​ខៀវខ្ចី ដែល​ជា​ទេសភាព​ធម្មជាតិ​ដ៏​ល្អ​ប្រណិត ធ្វើ​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ចង់​ទៅ​ទស្សនា​កម្សាន្ត​នា​រដូវ​នេះ​ផង​ដែរ។

ជាក់ស្ដែង​ទិដ្ឋភាព​វាលស្មៅ​ខៀវខ្ចី​ដ៏​ធំ​ល្វឹងល្វើយ​ដែល​មាន​ទេសភាព​ស្អាត​ជាងគេ​នោះ ស្ថិត​នៅ​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំងឪ ខេត្ត​មណ្ឌលគិរី។ នៅ​តំបន់​នោះ​មាន​ទេសភាព វាល​ស្មៅ​ខៀវខ្ចី​គ្រប​ដណ្ដប់​លើ​ភ្នំ​ទាប​ខ្ពស់ លាយឡំ​អាកាសធាតុ​ត្រជាក់​គួរ​ជាទី​ស្រស់ស្រាយ​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា និង​រីករាយ ពេល​បាន​ឃើញ​ទិដ្ឋភាព​វាលស្មៅ​តាម​ជួរ​ភ្នំ​ជាក់ស្ដែង​នា​រដូវ​នេះ៕

អត្ថបទ ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១៣ វិនាទី មុន

រដ្ឋចាប់ផ្ដើមប្រមូលពន្ធផ្លូវរថយន្ត នៅខែមិថុនាខាងមុខនេះ

ព័ត៌មានជាតិ១០ នាទីutes មុន

វាលស្មៅក្រៀមស្រពោននៅខេត្តមណ្ឌលគិរី ប្រែពណ៌ខៀវខ្ចី ក្រោយពីទទួលទឹកភ្លៀង និង សន្សើម

ព័ត៌មានជាតិ១១ នាទីutes មុន

ឆ្នាំ២០២៥ កម្ពុជានឹងកាន់តែជិតបង្កើយ​ទៅ​ទ្វីបអឺរ៉ុប ដោយការ​តភ្ជាប់​ជើង​ហោះហើរ​ទៅ​ប្រទេស​តួកគី

សន្តិសុខសង្គម២១ នាទីutes មុន

ប្រព័ន្ធ hotline ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ទទួលបានការគាំទ្រច្រើនពីពលរដ្ឋក្នុងកិច្ចសុំអន្តរាគមន៍

ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជា-វៀតណាម នឹងខិតខំជំរុញកិច្ចសហការលើវិស័យអប់រំទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

Sokha Hotels

ព័ត៌មានពេញនិយម