ព័ត៌មានជាតិ
ឆ្នាំ២០២៥ កម្ពុជានឹងកាន់តែជិតបង្កើយទៅទ្វីបអឺរ៉ុប ដោយការតភ្ជាប់ជើងហោះហើរទៅប្រទេសតួកគី
ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានធ្វើការផ្លាស់ប្តូរយោបល់សម្រាប់ការចាប់ផ្តើមជើងហោះហើរត្រង់ និងផ្ទាល់លើកដំបូងពីទីក្រុងអ៊ីស្តាន់ប៊ុលនៅទ្វីបអឺរ៉ុបមកកាន់កម្ពុជានៅពេលខាងមុខ ដែលនឹងជួយជំរុញដល់ការធ្វើដំណើររបស់ប្រជាជន និងការបំពេញតម្រូវការតភ្ជាប់ភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ បានថ្លែងថា តាមរយៈការតភ្ជាប់ជើងហោះហើរដោយត្រង់ជាលើកដំបូងនេះ នឹងជួយទាក់ទាញទេសចរតួកគី និងអន្តរជាតិកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ស្របពេលដែលប្រទេសកម្ពុជាកំពុងបង្កើនការផ្សព្វផ្សាយឱ្យទូលំទូលាយពីយុទ្ធនាការរដូវកាលបៃតង (Green Season) ដើម្បីទាក់ទាញទេសចរមកកម្សាន្តឲ្យបានច្រើននៅគ្រប់រដូវកាល។
ប្រទេសកម្ពុជានឹងមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងអ៊ីស្តាន់ប៊ុល ដែលស្ថិតនៅលើទ្វីបពីរគឺអឺរ៉ុប និងអាស៊ីមកកាន់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ការពង្រីកទិសដៅថ្មីមកកម្ពុជា នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី ៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយដែលទីក្រុងភ្នំពេញនឹងក្លាយជាទីក្រុងទី១១ ក្នុងតំបន់។ តាមរយៈក្រុមហ៊ុនអាកាសចរណ៍តួកគីដែលបើកជើងហោះហើរមកទីក្រុងភ្នំពេញ នឹងពង្រីកបណ្តាញគោលដៅរបស់ក្រុមហ៊ុនទៅកាន់ទីក្រុងចំនួន ២០ និងអាកាសយានដ្ឋានចំនួន ២១ នៅលើពិភពលោក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


