ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា ការធានាគុណភាពអប់រំ សំខាន់បំផុតគឺសមត្ថភាពគ្រូ
ថ្លែងចេញពីវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំ សំខាន់បំផុតគឺគ្រូ ព្រោះថា សមត្ថភាពគ្រូបង្រៀន ជាការធានាដល់គុណភាពអប់រំ ហើយភ្ជាប់ដោយការយកចិត្តទុកដាក់រៀនសូត្ររបស់សិស្ស។

សម្តេចធិបតី គូសបញ្ជាក់ថា ការគាំទ្រពីសហគមន៍ និងឪពុកម្ដាយ ក៏ជាការចាំបាច់មួយ តែគុណភាព គឺអាស្រ័យគ្រូ និងសិស្ស។ ខណៈហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីសិក្សា ឧបករណ៍ សម្ភារទាំងអស់ អាចអភិវឌ្ឍន៍ ឬប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបាន ក៏ទាល់តែគ្រូមានសមត្ថភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រៀនក្រោមដើមឈើ អាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ តែបើមានសាលាថ្ម តែសមត្ថភាពគ្រូមានកម្រិត ការទទួលរបស់សិស្សក៏មានកម្រិត។ ក្នុងន័យនេះ សម្ដេចធិបតីបានចង្អុលបង្ហាញ និងណែនាំឱ្យការជ្រើសរើសគ្រូបង្រៀន ត្រូវតែរើសឱ្យត្រូវ ហើយមានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីបំពេញគុណវុឌ្ឍិដល់គ្រូ។

លើកឡើងនៅក្នុងពិធីនាព្រឹកនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអះអាងពីកង្វះគ្រូបង្រៀន ក្នុងពេលដែលមានកំណើនសិស្សកើនឡើងកាន់តែច្រើន ដែលក្នុងបញ្ហាប្រឈមចំពោះមុខនេះ ទាមទារការបញ្ចូលគ្រូបន្ថែមទៀត តាមរយៈការជ្រើសរើសគ្រូកិច្ចសន្យា ជំនួសឱ្យគ្រូក្របខណ្ឌ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ោងចំនួនមន្ត្រីរដ្ឋ។
សម្ដេចនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យអនុញ្ញាតឱ្យជ្រើសរើសគ្រូកិច្ចសន្យាបច្ចេកទេសពីថ្នាក់មតេយ្យដល់វិទ្យាល័យ ដោយពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ដូចមន្ត្រីក្របខណ្ឌដែរ ខណៈរាជរដ្ឋាភិបាល កំពុងគិតគូរការដំឡើងប្រាក់បៀវត្សលើមន្ដ្រីជាប់កិច្ចសន្យាបន្ថែមទៀត។ ទោះបីត្រូវបំពេញបរិមាណ តែសម្ដេច ថា មិនអាចបោះបង់និយាមគុណភាពនោះឡើយ។

បើតាមសម្ដេចធិបតី កំណែទម្រង់គ្រូបង្រៀនត្រូវផ្តោតលេីកត្តាសំខាន់ចំនួន៤ គឺ១.កែលម្អកម្មវិធីបណ្តុះបណ្តាល ២.ការបង្កេីនគុណវុឌ្ឍិគ្រូបង្រៀន ៣.ការអភិវឌ្ឍវិជ្ជាជីវ:ជាប្រចាំ ដោយផ្តល់ឱកាសឱ្យគ្រូមានលទ្ធភាពបណ្តុះបណ្តាលសមត្ថភាពពេញមួយជីវិត និងកត្តាទី៤ គឺកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


