ខេត្តកំពង់ចាមផ្អាក១៣ទីតាំងបន្ទាប់ពីប្រធានការិយាល័យសុខាភិបាលឆ្លងកូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តកំពង់ចាមផ្អាក១៣ទីតាំងបន្ទាប់ពីប្រធានការិយាល័យសុខាភិបាលឆ្លងកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចផ្អាកទីកន្លែងពាក់ព័ន្ធចំនួន ១៣កន្លែង ជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាកអាជីវកម្មបណ្ដោះអាសន្ននេះ ក្រោយពីបានរកឃើញអ្នកទាំង៥រូបនោះជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយគ្រួសារ លោក វ៉ាន ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដែលមានវិជ្ជមានកូវីដ-១៩។

ទីកន្លែងពាក់ព័ន្ធចំនួន ១៣ទីតាំងរួមមាន មណ្ឌលសុខភាព១ទីតាំង មន្ទីរពេទ្យឯកជន២ទីតាំង តូបលក់ដូរ៩ទីតាំង នៅផ្សារធំ និង១ទីតាំងនៅផ្សារសាមគ្គី ក្រុងកំពង់ចាម។

ដោយឡែក អ្នកជាប់ពាក់ព័ន្ធ បានយកមកធ្វើជាមណ្ឌលចត្តាឡីស័កមណ្ឌលចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម។

ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី២៨ ខែមីនានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ទៀតថា៖ “សម្រាប់ព្រឹត្តិការណ៍កើតឡើងថ្ងៃនេះ ខ្ញុំបានដាក់ចេញវិធាន​ការឱ្យរដ្ឋបាលខេត្ត ចេញសេចក្តីប្រកាសព័ត៌មាន ជាបន្ទាន់ស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ និងបញ្ជាក់អត្តសញ្ញាណឱ្យបានច្បាស់លាស់ ដើម្បី ស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតឱ្យមកចូលរួមធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ ហើយកំណត់ឱ្យបានច្បាស់លាស់ ពីទីតាំងកន្លែងយកសំណាក់ ដើម្បី ងាយស្រួលដាក់អ្នកដែលគិតថា ខ្លួនមានការពាក់ព័ន្ធទាំងនោះ ដើម្បីទៅយកសំណាក និងពិនិត្យរកវីរុសកូវីដ-១៩ ជាមួយគ្រូពេទ្យជំនាញ នៅទីនោះផ្ទាល់។”

រដ្ឋបាលខេត្តបានរកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយឆ្លងទាំង៥នាក់នោះ ចំនួន៨០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services