សន្តិសុខសង្គម
ទីតាំងល្បែងស៊ីសង ៤៩២កន្លែង ក្នុងខេត្តកំពង់ ចាម ត្រូវបានបិទទាំងស្រុង
ក្រោយពីមានបទបញ្ជាពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យបិទល្បែងផ្សងសំណាងនៅទូទាំងប្រទេស ពេលនេះសម្រាប់ភូមិសាស្ត្រខេត្តកំពង់ចាម ដែលមានទីតាំងល្បែងស៊ីសងចំនួន ៤៩២ទីតាំង ធ្លាប់បើកដំណើរការនោះ បានបិទទាំងស្រុងហើយ។

លោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះតាមដាន ត្រួតពិនិត្យ គ្រប់គ្រងល្បែងស៊ីសងឆ្នោតអាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីទទួលបានបទបញ្ជាយ៉ាងតឹងរឹង របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមក រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ ព្រមទាំងបានធ្វើកិច្ចសន្យា និងផ្សព្វផ្សាយដល់ម្ចាស់ទីតាំងដែលធ្លាប់បើកឱ្យបញ្ឈប់ កុំឱ្យមានសកម្មភាពអាជីវកម្មល្បែងស៊ីសង ឆ្នោតផ្សងសំណាងដែលខុសច្បាប់ទៀត។

លោកបានបន្តថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញមានទីតាំងសរុបទាំងអស់ ៤៩២ទីតាំង ដែលត្រូវបានបិទ ក្នុងនោះមានទីតាំងមួយចំនួនដែលមានអាជ្ញាបណ្ណក៏បានស្ម័គ្រចិត្តបិទដោយខ្លួនឯងផងដែរ។

ទន្ទឹមនឹងលទ្ធផលនៃប្រតិបត្តិការនេះដែរ អាជ្ញាធរខេត្តកំពង់ចាម បានស្នើឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលសហការជាមួយក្រុមការងារ ដើម្បីទប់ស្កាត់ កុំឱ្យមានទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យគណៈអភិបាលក្រុង-ស្រុកទាំង១០ ចូលរួមសហការគ្នា តាមដានមើលជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនលើបញ្ហានេះ និងត្រូវធ្វើបច្ចុប្បន្នភាពមួយខែម្ដង ដើម្បីគ្រប់គ្រងបញ្ហាល្បែងស៊ីសងនេះនៅទីតាំងដែលបានបិទ និងទីតាំងដែលលួចបើកថ្មីជាដើម៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២៣ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


