Connect with us

ព័ត៌មានជាតិ

កសិករក្នុងខេត្តបាត់ដំបង បានធ្វើការដាំដុះដំណាំស្រូវ បានលឿនបើធៀបឆ្នាំ២០២៤

បានផុស

នៅ

ប្រជាកសិករនៅតាមតំបន់គោលដៅកសិកម្មមួយចំនួនក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមធ្វើដំណាំស្រូវជាបន្តបន្ទាប់ ខណះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់ពីដើមខែឧសភា រហូតមកដល់ពេលនេះ។

កសិករក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី លោក សឹម ឌី បានឲ្យដឹងថា លោកបានធ្វើការដាំដុះជាង២អាទិត្យមកហើយ ព្រោះ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ចាប់ពីដើមខែឧសភានេះ ហើយកសិករក្នុងភូមិ ក៏បានសម្រុកនាំគ្នាធ្វើការដាំដុះរួចរាល់ខ្លះៗ ដែរហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា កាលពីឆ្នាំកន្លងទៅ លោកនិងកសិករផ្សេងៗទៀត បានចាប់ផ្តើមដាំដុះចាប់ពីចុងខែឧសភា តែឆ្នាំនេះបានចាប់ផ្តើមដាំពីដើមខែឧសភា ដោយសារតែកត្តាទឹកភ្លៀង។

បើតាមកសិកររូបនេះបានបញ្ជាក់ថា “នៅក្នុងភូមិខ្ញុំ “ភូមិកូនខ្លុង” អ្នកភូមិបានធ្វើរួចរាល់ស្ទើរទាំងអស់ ហើយដើមស្រូវកំពុង​តែលូតលាស់ល្អ ឆ្នាំនេះខ្ញុំនឹងបានប្រមូលផលចូលទីផ្សារបានលឿនជាងឆ្នាំមុន ហើយទិន្នផលក៏នឹងកើនជាងឆ្នាំមុនដែរ”។

ចំណែកកសិករ នៅក្នុងឃុំគា ស្រុកមោងឫស្សី គឺលោក ប៊ុនឡឹប បានសម្តែងអារម្មណ៍ថា “ខ្ញុំសប្បាយចិត្តឆ្នាំនេះ ខ្ញុំក៏មិនបានដឹងច្បាស់ដែរទៅលើអាកាសធាតុ ខ្ញុំបានភ្ជួរដីហាលតាំងពីចូលឆ្នាំហើយមកម្លេះ ហើយក៏បានភ្ជួរប្រែដី ១ លើកទៀត​នៅចុងខែ មេសា តាមទម្លាប់ រង់​ចាំទឹកភ្លៀងជោកជាំនៅចន្លោះពីចុងខែឧសភា និងដើមខែមិថុនា តែគួរឲ្យសប្បាយចិត្តដែលបានភ្លៀងធ្លាក់ជាប់គ្នានៅដើមខែឧសភានេះ ខ្ញុំបានធ្វើការដាំដុះបានលឿនជាងឆ្នាំមុន”។

លោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា បើគិតចាប់ពីដើមខែឧសភា រហូតមកដល់ពេលនេះ កសិករបានធ្វើការដាំដុះផលដំណាំស្រូវបានប្រមាណជាង ៥ មុឺនហិកតា បើធៀបផែនការបានជាង១០ភាគរយ។

លោកថា ពេលនេះនៅមិនទាន់ស្រង់ទិន្នន័យជាក់លាក់នៅឡើយថា តើឆ្នាំនេះផលដំណាំស្រូវបានកើនឡើងជាងឆ្នាំមុនឬយ៉ាងណានោះ គឺរង់​ចាំរហូត ដល់រយះពេលជាក់លាក់ក្នុងខែតុលា ដែលជារយះពេលកសិករត្រូវបានបញ្ចប់នៃការដាំដុះស្រូវ​ទាំងស្រុង ទើបខាងជំនាញធ្វើការស្រង់ទិន្នន័យនិងធ្វើការប្រៀបធៀបបាន៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានជាតិ២១ នាទីutes មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា២ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

Sokha Hotels

ព័ត៌មានពេញនិយម