Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា-បារ៉ែន ជំរុញឱ្យមានយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេស

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីបារ៉ែន បានឯកភាពជំរុញឱ្យមានយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីជាចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រេីន និងរឹងមាំបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានគូសបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីបារ៉ែន ក្នុងទីក្រុងគូឡាឡាំពួ គឺប្រទេសទាំងពីរ កម្ពុជា-បារ៉ែន កំពុងចរចាគ្នា ដើម្បីបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ សម្ដេចធិបតី ថា យន្តការនេះ នឹងរួមចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រេីន និងរឹងមាំបន្ថែមទៀត។

គំនិតផ្ដួចផ្ដើមបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនេះ ត្រូវបានព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa នាយករដ្ឋមន្ត្រីនៃប្រទេសបារ៉ែន បង្ហាញការគាំទ្រ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-បារ៉ែន។

ជំនួបទ្វេភាគីដែលបានធ្វើឡើងលើទឹកដីប្រទេសម៉ាឡេស៊ី ក្នុងឱកាសទៅចូលរួមនូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនព្រះអង្គម្ចាស់ នាយករដ្ឋមន្ត្រីបារ៉ែន អំពីការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ាផងដែរ។ សម្ដេចធិបតី បានបន្ថែមថា កម្ពុជាកំពុងពង្រីកការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីករបស់ខ្លួនតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាអាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន និងការអភិវឌ្ឍសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក ដែលមានសមត្ថភាពទទួលនាវាដឹកទំនិញពីទូទាំងពិភពលោក។

ត្រង់ចំណុចនេះ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa បានលេីកឡេីងថា ប្រទេសបារ៉ែនកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយជាមួយប្រទេសផ្សេងៗ ក្នុងនោះរួមមាន វិស័យថាមពល បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ធនាគារ និងបញ្ញាសិប្បនិម្មិត (AI) ហើយព្រះអង្គម្ចាស់ បានគូសបញ្ជាក់ថា បារ៉ែនក៏ជាមជ្ឈមណ្ឌលឡូជីស្ទីកដ៏សំខាន់មួយ ដែលបម្រើដល់វិស័យនាំចេញក្នុងតំបន់ និងពិភពលោក។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពថា ប្រទេសទាំងពីរ មានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមកលើវិស័យជាច្រើន ក្នុងនោះរួមមានការផ្គត់ផ្គង់អាលុយមីញ៉ូមសម្រាប់វិស័យសំណង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ ម៉ោង មុន

សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាល្លឺម៉ង់ បើកដៃឲ្យអ៊ុយក្រែន យកអាវុធណាតូ វាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ពូទីន បញ្ជូនដ្រូន ៣៥៥គ្រឿង បាញ់សន្ធាប់អ៊ុយក្រែនចាស់ដៃធំបំផុតមិនធ្លាប់មាន អត់ខ្វល់សម្តីត្រាំ 

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីរាជការ១០នាក់ ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌក្រសួងផែនការ ក្នុងឆ្នាំ២០២៥នេះ

សន្តិសុខសង្គម២២ ម៉ោង មុន

UPDATE ព្រះសង្ឃ១៤អង្គ និងយាយជី៣នាក់ ដែល​ពុលផ្សិតឬស្សី បាន​ធូរស្បើយ​នឹង​ត្រឡប់ទៅវត្តវិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម