ជីវិតកម្សាន្ដ
ស្រ្តីដែលបង្ខូចកេរ្តិ៍ឈ្មោះកីឡាករឆ្នើម Son Heung Min ត្រូវមហាជនច្រឡំថា ជាតារាចម្រៀងកំពុងល្បី
ពីកីឡាករឆ្នើមដែលមានតម្លៃខ្លួនថ្លៃបំផុតចេញពីទ្វីបអាស៊ី ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង លោក Son Heung Min ស្រាប់តែត្រូវជាប់ផុងក្នុងរឿងអាស្រូវរំលូតកូនជាមួយអតីតមិត្តស្រីដែលមានឈ្មោះថា Yang ។ គេដឹងថា កីឡាករបានផ្ទេរប្រាក់ចំនួន ៣០០លានវ៉ុន (ជិត២២ម៉ឺនដុល្លារ) ទៅឲ្យស្រ្តីរូបនោះដើម្បីរក្សាភាពស្ងៀមស្ងាត់។

ពេលបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយ មុខរបស់នាង Yang មានសភាពព្រិលៗមើលពុំសូវច្បាស់ ដូច្នេះហើយអ្នកលេងអ៊ីនធឺណិតជ្រុលនិយមជាច្រើន បានផ្តោតការសង្ស័យរបស់ពួកគេទៅលើតារាចម្រៀងនិងសម្ដែង និងជាអ្នកបង្កើតក្បាច់រាំនាង Jung Min Hee ទៅវិញ។
ពួកគេជាច្រើនបានផ្ញើសារទៅកាន់តារាចម្រៀងស្រីកូរ៉េរូបនេះ ហើយចោទសួរថា តើនាងជាអតីតមិត្តស្រីរបស់ Son Heung Min ដែរឬទេ? កត្តានេះបានធ្វើឲ្យតារាស្រីរូបនេះខឹង នឹងសារតបវិញដោយសរសេរថា «មិនមែនខ្ញុំទេ! អ្នកណាជាអ្នកចាប់ផ្តើមរឿងនេះ? បញ្ឈប់ការទាក់ទង តាមដាន និងបញ្ចេញមតិទៀតទៅ»។
ប្រតិកម្មយ៉ាងដាច់អហង្ការចំពោះពាក្យចចាមអារ៉ាមដែលភ្ជាប់នាងទៅនឹងករណីមួយនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជនយ៉ាងភ្លូកទឹកភ្លូកដី។ ពួកគេបាននិយាយថា ក្រុមអ្នកលេងអ៊ីនធឺណិតជ្រុលនិយមដែលបន្តផ្ញើសារបានប៉ះពាល់ដល់ជីវិត និងកេរ្តិ៍ឈ្មោះរបស់ Jung Min Hee សុទ្ធតែមិនមានភត្តុតាងច្បាស់លាស់ និងបញ្ចេញមតិតាមតែគ្នាប៉ុណ្ណោះ។
តារាស្រី Jung Min Hee កើតក្នុងឆ្នាំ ១៩៩២ ហើយបានបង្ហាញខ្លួននៅលើឆាកតន្ត្រីក្នុងឆ្នាំ២០១៦ ជាមួយនឹងការសម្តែងតន្ត្រី Aida ហើយចាប់តាំងពីពេលនោះមក នាងបានសាងអាជីពលើឆាកដ៏រឹងមាំមួយនៅឆាកចម្រៀង។ រូបនាងផ្ទាល់ ក៏ត្រូវបានគេស្គាល់ថា ជាអ្នករាំដ៏មានទេពកោសល្យម្នាក់។ នាងបានបង្រៀនក្បាច់រាំដល់តារាចម្រៀង Jennie, Yeom Jung Ah, Lim Ji Yeon និង Park Joon Myun ក្នុងកម្មវិធីដ៏ល្បី Unnies’ Farm-to-Table ថែមទៀតផង។
ដោយឡែកសម្រាប់់កីឡាករឆ្នើម Son Heung Min គឺជាកីឡាករលេខ១ របស់ប្រទេសកូរ៉េ និងជាប្រធានក្រុមជម្រើសជាតិរបស់ប្រទេស។ ប៉ុន្មានថ្ងៃនេះ លោកទើបតែទទួលបានសេចក្តីរីករាយយ៉ាងខ្លាំងដោយបានបញ្ចប់ក្តីសុបិនអាក្រក់របស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់រយៈពេល ១៥ ឆ្នាំ ក្រោយឈ្នះពានជាលើកដំបូងជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Europa League។ ប៉ុន្តែក៏ស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីការរំលូតកូន និង ករណី blackmail ជាមួយអតីតមិត្តស្រីរបស់គាត់។

ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅពេលដែលបុគ្គលពីរនាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទទារប្រាក់ពី Son Heung Min ខណៈកំពុងក្លែងបន្លំថាមានផ្ទៃពោះ។ កាលពីថ្ងៃទី២២ ខែឧសភា ស្ថានីយ៍ប៉ូលីស Gangnam ក្នុងទីក្រុងសេអ៊ូល បានបញ្ជាក់ពីការផ្ទេរការឃុំឃាំងស្ត្រីម្នាក់ដែលមានអាយុ ២០ ឆ្នាំ និងបុរសម្នាក់ដែលមានអាយុ ៤០ ឆ្នាំ។
រម្លឹកទៅកាន់ខែមិថុនា ឆ្នាំ ២០២៣ ស្ត្រីម្នាក់ដែលមាននាមត្រកូល Yang បានអះអាងថា ជាអតីតមិត្តស្រីរបស់ Son Heung Min បានប្រកាសថា នាងមានផ្ទៃពោះកូនរបស់គាត់។ ដើម្បីរក្សាព័ត៌មាននេះជាសម្ងាត់ លោកបានផ្ទេរប្រាក់របស់នាងចំនួន ៣០០ លានវ៉ុន ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងផាកពិន័យចំនួន ៣ ពាន់លានវ៉ុន ប្រសិនបើនាងបំពាន។
បន្ទាប់ពីបែកគ្នាជាមួយ Son Heung Min ស្រ្តីឈ្មោះ Yang បានចាប់ផ្តើមណាត់ជួបបុរសម្នាក់ដែលមាននាមត្រកូល Yong ដែលជាប់ទោសពីបទជំរិតទារប្រាក់។ នៅពេលដែលគាត់បានរកឃើញកិច្ចព្រមព្រៀងរវាងអ្នកទាំងពីរ លោក Yong បានស្នើសុំឲ្យកីឡាករបង់ប្រាក់បន្ថែមចំនួន ៧០ លានវ៉ុន ដើម្បីរក្សាព័ត៌មានសម្ងាត់។ ពេលត្រូវបានគេបដិសេធ លោក Yong បានធ្វើឲ្យបែកធ្លាយរឿងនេះទៅកាន់សារព័ត៌មាន។
ជាការឆ្លើយតបនឹងការចោទប្រកាន់នេះ លោក Son Heung Min បានដាក់ពាក្យបណ្តឹងទៅប៉ូលិស Gangnam។ ជនជាបចោទ ទាំង Yang និង Yong ត្រូវបានចាប់ខ្លួនសម្រាប់ការស៊ើបអង្កេតនៃការជំរិតទារប្រាក់។ សារព័ត៌មាន Dispatch បង្ហើបថាស្រ្តីឈ្មោះ Yang មានទំនាក់ទំនងស្នេហាជាមួយទាំង Son Heung Min និងអ្នកជំនួញម្នាក់ទៀត ក្នុងពេលជាមួយគ្នា ដែលនាំឲ្យមានចម្ងល់អំពីឪពុកពិតរបស់កូន។
យ៉ាងណាមិញ មតិសាធារណៈជនកូរ៉េជាច្រើនបានចូលទៅបញ្ចេញយោបល់ខុសៗគ្នាជុំវិញហេតុការណ៍នេះ។ អ្នកខ្លះបានរិះគន់នាង Yang ថា ជាបុគ្គលលោភលន់ ខណៈពេលដែលអ្នកផ្សេងទៀតចោទសួរពីអាកប្បកិរិយារបស់កីឡាករបាលទាត់ Son Heung Min ជាពិសេសទំនាក់ទំនងរបស់គាត់ជាមួយស្ត្រីដែលមាននាមត្រកូល Yang ។ មកដល់សព្វថ្ងៃ កេរ្តិ៍ឈ្មោះរបស់កីឡាករត្រូវបានប៉ះពាល់យ៉ាងខ្លាំង ក្នុងពេលដែលរូបលោកទើបទទួលបានពានរង្វាន់កាលពីថ្មីៗដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាប់ខ្លួនជនសង្ស័យ២រូប ក្រោយជំរិតទាយលុយនិងប៉ងបង្ខូចកេរ្តិ៍ឈ្មោះកីឡាករ Son Heung Min
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


