ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ បើកដៃឲ្យអ៊ុយក្រែន យកអាវុធណាតូ វាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី
មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ក្តៅស្លឹកត្រចៀករឹតតែខ្លាំងហើយ បន្ទាប់ពីអាល្លឺម៉ង់ បើកដៃឲ្យអ៊ុយក្រែន យកអាវុធរបស់អង្គការណាតូ ទៅបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី ខណៈការសម្រេចចិត្តបែបនេះ ត្រូវគេមើលឃើញថា នឹងធ្វើឲ្យភ្លើងសង្គ្រាមកាន់តែឆាបឆេះសន្ធោសន្ធៅ។

យោងតាមសេចក្តីប្រកាសរបស់អធិកាបតីអាល្លឺម៉ង់ Friedrich Merz កាលពីថ្ងៃចន្ទទី២៦ខែឧសភាឆ្នាំ២០២៥, ពេលនេះទីក្រុងបែរឡាំងនិងខ្នងបង្អែកលោកខាងលិចផ្សេងទៀតរបស់អ៊ុយក្រែន លែងដាក់កំហិតទីក្រុងកៀវ លើការប្រើប្រាស់សព្វាវុធដែលពួកគេជួយទៀតហើយ។ អ៊ុយក្រែនអាចការពារខ្លួនតាមរយៈការវាយប្រហារទីតាំងយោធាក្នុងប្រទេសរុស្ស៊ី ដោយប្រើបានទាំងមីស៊ីលអង់គ្លេស បារាំង អាល្លឺម៉ង់ ឬសហរដ្ឋអាមេរិក។
គ្រាន់តែប្រកាសរឿងនេះមិនបានប៉ុន្មានម៉ោងផង ស្រាប់តែភាគីរុស្ស៊ីបញ្ចេញប្រតិកម្មខ្លាំងៗ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov និយាយថា ការសម្រេចចិត្តនេះ គឺផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ឆ្ពោះទៅដំណោះស្រាយជម្លោះដោយសន្តិវិធី។

ទន្ទឹមនោះដែរ លោក Peskov ព្រមានថា «នេះពិតជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ ម្តងទៀតហើយ ប្រសិនបើពួកគេពិតជាធ្វើមែន»។
ទីក្រុងមូស្គូតែងខឹងសម្បាចំពោះការដែលប្រទេសលោកខាងលិច បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន បាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ហើយព្រមានថា ការសម្រេចចិត្តបែបនេះ អាចធ្វើឲ្យប្លុកយោធាណាតូ ក្លាយជាភាគីចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺកាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលទីក្រុងមូស្គូ ធ្វើបច្ចុប្បន្នភាពគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ដោយសារតែស្ថានការណ៍កាន់តែមិនស្រួលពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន បញ្ជូនដ្រូន ៣៥៥គ្រឿង បាញ់សន្ធាប់អ៊ុយក្រែនចាស់ដៃធំបំផុតមិនធ្លាប់មាន អត់ខ្វល់សម្តីត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


