កីឡា
ចេញហើយបញ្ជីឈ្មោះជម្រើសជាតិ ប្រេស៊ីល ក្រោមការដឹកនាំរបស់ Ancelotti
សហព័ន្ធបាល់ទាត់ ប្រេស៊ីល បានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ជាផ្លូវការ ដើម្បីត្រៀមការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup ២០២៦) ប្រចាំទ្វីប អាមេរិកខាងត្បូង នៅខែ មិថុនា ខាងមុខ។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Carlo Ancelotti គឺមានកីឡាករមួយចំនួន ដែលខកខានជាប់ជម្រើសជាតិ ប្រេស៊ីល មួយរយៈធំ ឥឡូវនេះបានត្រឡប់មកវិញដូចជា Antony និង Casemiro ជាដើម។ ដោយឡែក Neymar ខ្សែប្រយុទ្ធ Santos វិញ គឺមិនទាន់មានឈ្មោះនោះទេ ដោយសារបញ្ហារបួសរបស់គេ មិនទាន់ជាសះស្បើយស្រួលបួល។


ទោះបីជាយ៉ាងណា លោក Ancelotti បានបញ្ជាក់ថា Neymar នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្រុមជម្រើសជាតិ ប្រេស៊ីល នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦ ខាងមុខ។ ក្រឡេកមកកាន់ Rodrygo វិញ ក៏គ្មានឈ្មោះដែរ ដោយសាររូបគេមានបញ្ហារបួស ហើយត្រូវបង្ខំចិត្តដកឈ្មោះចេញភ្លាមៗ។


ខាងក្រោមនេះ គីជាសមាសភាពកីឡាករក្រុមជម្រើសជាតិ ប្រេស៊ីលទាំង ២៣ នាក់៖
អ្នកចាំទី៖ Alisson (Liverpool), Bento (Al-Nassr), Hugo Souza (Corinthians)។
ខ្សែការពារ៖ Alex Sandro, Danilo, Leo Ortiz, Wesley (all Flamengo), Alexsandro (Lille), Lucas Beraldo (Paris Saint-Germain), Carlos Augusto (Inter Milan), Vanderson (Monaco)។
ខ្សែបម្រើ៖ Andreas Pereira (Fulham), Andrey Santos (Strasbourg), Bruno Guimaraes (Newcastle), Casemiro (Manchester United), Ederson (Atalanta), Gerson (Flamengo)។
ខ្សែប្រយុទ្ធ៖ Antony (Real Betis), Estêvão (Palmeiras), Gabriel Martinelli (Arsenal), Matheus Cunha (Wolverhampton), Raphinha (Barcelona), Richarlison (Tottenham), Vinicius Júnior (Real Madrid)។
គួរបញ្ជាក់ថា នៅខែ មិថុនា ខាងមុខ ក្រុមសាំបាប្រេស៊ីល នឹងត្រូវមានភារកិច្ចប្រកួតជម្រុះបាល់ទាត់ពិភពលោក ២ ប្រកួត ដោយប្រកួតទី ១ ពួកគេត្រូវជួបជាមួយក្រុម អាក្វាទ័រ នៅថ្ងៃទី ៦ ខែ មិថុនា និងប្រកួតទី ២ ត្រូវជួបក្រុម ប៉ារ៉ាហ្គាយ នៅថ្ងៃទី ១១ ខែ មិថុនា៕
អត្ថបទ៖ សេម កុសល
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


