ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់កាលបរិច្ឆេទ សម្រាប់កិច្ចចរចាសន្តិភាពថ្មី ជាមួយ អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានកំណត់យកថ្ងៃចន្ទទី២ខែមិថុនាឆ្នាំ២០២៥ ជាកាលបរិច្ឆេទសម្រាប់ជំនួបចរចាសន្តិភាពថ្មីជាមួយភាគីអ៊ុយក្រែន ហើយទីតាំងរៀបចំគឺនៅតែជាទីក្រុង អ៊ីស្តង់ប៊ុល នៃប្រទេសតួកគីដដែល។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ លោក Lavrov និយាយថា ចាប់តាំងពីកិច្ចពិភាក្សាកាលពីពាក់កណ្តាលខែឧសភាមក គណៈប្រតិភូរុស្ស៊ីបានរៀបចំឯកសារមួយ ដែលបញ្ជាក់ពីលក្ខខណ្ឌរបស់ខ្លួនសម្រាប់ការសម្រេចបាននូវដំណោះស្រាយយូរអង្វែងចំពោះជម្លោះ។ ប្រមុខគណៈប្រតិភូរុស្ស៊ី លោក Vladimir Medinsky បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញឯកសារនេះដល់គណៈប្រតិភូអ៊ុយក្រែន ហើយនឹងបំភ្លឺក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃចន្ទ ទី២ខែមិថុនាខាងមុខនេះ។
យ៉ាងណាក្តី កាលបរិច្ឆេទខាងលើ មិនទាន់មានការបញ្ជាក់ពីភាគីអ៊ុយក្រែននោះទេ។
រម្លឹកទៅការចរចាកាលពីថ្ងៃទី១៦ខែឧសភា ជំនួបរវាងគណៈប្រតិភូរុស្ស៊ី-អ៊ុយក្រែន បានចាយពេលជិត២ម៉ោង ប៉ុន្តែមិនទទួលបានលទ្ធផលគាប់ប្រសើរ ក្នុងការឈានដល់បញ្ចប់សង្គ្រាមនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំងពីរក៏បានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់មួយផងដែរ នោះគឺ ការឯកភាពដោះដូរឈ្លើយសឹកគ្នាម្ខាង ១ ០០០នាក់។
ជំនួបលើកនោះ ត្រូវគេដឹងថា មានការសម្របសម្រួលពីសហរដ្ឋអាមេរិកនិងម្ចាស់ផ្ទះតួកគី ប៉ុន្តែមុននេះប្រមុខសេតវិមាន ដូណាល់ ត្រាំ និយាយថា លោកប្រហែលជាដកខ្លួនជាផ្លូវការ ឈប់ជួយដោះស្រាយជម្លោះនេះទៀតហើយ ព្រោះតែការខិតខំរបស់លោក មើលទៅហាក់ដូចជាគ្មានបានផលអ្វីសោះ។
នេះមិនមែនទើបលើកដំបូងឡើយ ដែលត្រាំ បង្ហើបចង់ដកខ្លួនចេញឈប់ជួយដោះស្រាយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ពោលគឺកាលពីខែមេសា ប្រមុខសេតវិមាន ក៏ប្រកាសចង់ដកខ្លួនឈប់ដើរតួនាទីជាអ្នកសម្របសម្រួល ស្វែងរកសន្តិភាពដែរ បើមើលទៅរឿងនេះពិបាកពេក ដោះស្រាយមិនចេញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


