Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងមហាផ្ទៃ៖ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កើតចេញពីការចូលរួមរបស់យើងគ្រប់រូបនៅក្នុងមូលដ្ឋាន

បានផុស

នៅ

លោកសួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ ចុះមូលដ្ឋានខេត្តសៀមរាប បានលើកឡើងថា ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គឺកើតចេញពីការចូលរួមរបស់យើងគ្រប់រូបនៅក្នុងមូលដ្ឋាន។ ការលើឡើងនេះ ធ្វើឡើងក្នុងឱកាស គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំបូកសរុបការងារអនុវត្តគោលនយោបាយ (ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព) ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានរាយការណ៍សង្ខេបពាក់ព័ន្ធនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលក្រុមការងារបានអនុវត្តកន្លងមក ក្នុងនោះកាតបង្ក្រាបបទល្មេីសនានាមានការថយចុះ ប៉ុន្តែបទល្មេីសចរាចរណ៍មានការកេីនឡេីង។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្ត ក៏បានធ្វេីបទបង្ហាញដោយផ្តោតសំខាន់លេីការឧបករណ៍ផ្តលព័ត៌មានសាធាណៈសម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មានដែលកេីតឡេីង ដេីម្បីផ្តល់ដំណឹងដល់សមត្ថកិច្ចជួយអន្តរាគមន៍។

លោក សួស អង្គារ៍ បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»ប្រចាំត្រីមាសរបស់រដ្ឋបាលខេត្តសៀមរាប និង បានណែនាំទៅដល់អង្គប្រជុំ ត្រូវពង្រឹងការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងបទល្មើសជលផល បទល្មើសធនធានធម្មជាតិឲ្យបានម៉ឺងម៉ាត់ ប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ ។ ចំពោះបញ្ហាបទល្មើសល្បែងស៊ីសង កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលទាំង១០០ ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប ត្រូវអនុវត្តវិធានការច្បាប់ និងបញ្ឈប់ឲ្យខាងតែបាន។ លោក ក៏បានផ្តោតយ៉ាងសំខាន់ទៅលើ បញ្ហាការ គ្រប់គ្រងអ្នកចំណាកស្រុក និង ត្រូវជម្រុញការធ្វើវេទិកាសាធារណៈ ធ្វើទៅតាមការប្រមូលផ្តុំជាលក្ខណៈទ្រង់ទ្រាយ  តូចៗ តែទទួលបានលទ្ធផលខ្ពស់ ។ លោកក៏បានឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តជម្រុញពង្រឹងការងារប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ ។ ម្យ៉ាងទៀត ត្រូវពង្រឹងការគ្រប់គ្រង និង ត្រូវត្រៀមលក្ខណៈឆ្លើយតបបញ្ហាគ្រោះមហន្តរាយ គ្រោះថ្នាក់និងជម្ងឺរាតត្បាតផ្សេងៗឲ្យមានប្រសិទ្ធភាព។ អាជ្ញាធរមូលដ្ឋាន និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកត្រូវសហការពង្រឹងការទប់ស្កាត់ និងអនុវត្តការងារបង្ក្រាបបទល្មើសនានាឲ្យបានល្អប្រសើរ និងប្រសិទ្ធភាព ។

លោក សួស អង្គារ៍ បញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ចូលរួមបង្រ្កាបបញ្ហាគ្រឿងញៀន ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងទៀងទាត់ នៅតាមទីសាធារណៈសាលារៀន និងតាមទីតាំងអាជីវកម្មសប្បាយ  ព្រមទាំងត្រូវពង្រឹងក្រមសីលធម៌ អង្គការវិន័យរបស់កងកម្លាំង និង អនុវត្តឲ្យបាន នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល និង បង្កើនការ យកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស លើគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព  ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥ ម៉ោង មុន

នេះ​ជា​ការ​បញ្ជាក់​ពី​សហព័ន្ធ​គុន​ខ្មែរពី​រឿង​ ពេជ្រ​ សម្បត្តិ​ មិន​បាន​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ WBC នៅ​អាមេរិក​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី ខឹងថា ដោយសារ ត្រាំ មិនមាត់មិនក ទើប ពូទីន បានដៃ វាយប្រហារខ្លាំងទៅៗ

កីឡា៦ ម៉ោង មុន

ច្បាស់​១០០​% Nieto ប្រាប់​ថា នឹង​​ចាកចេញពី ភ្នំពេញក្រោន នៅរដូវកាលនេះហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ព្រះសង្ឃជាង១០អង្គពុលផ្សិតឬស្សី បញ្ជូនទៅសង្គ្រោះបន្ទាន់

សន្តិសុខសង្គម៧ ម៉ោង មុន

មន្ទីរធម្មការរាជធានីភ្នំពេញ ចុះធ្វើកិច្ចសន្យាអ្នកតាំងខ្លួនជាតាបសភ្នំគូលេន ឲ្យបញ្ឈប់សកម្មភាពចែកចាយវីដេអូធ្វើឲ្យប៉ះពាល់សង្គម

Sokha Hotels

ព័ត៌មានពេញនិយម