Connect with us

ព័ត៌មានជាតិ

ជាថ្មីម្តងទៀត សម្តេចតេជោ អំពាវនាវឱ្យភាគីកម្ពុជា-ថៃ ស្វែងរករូបមន្តនៃការដោះស្រាយដោយសន្តិវិធី

បានផុស

នៅ

បុរសខ្លាំងរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យកងទ័ពកម្ពុជា-ថៃ ស្វែងរករូបមន្តនៃការដោះស្រាយតាមរយៈការចរចាដោយសន្តិវិធី ចៀសវាងការប្រើកម្លាំងប្រដាប់អាវុធ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង និងផលប្រយោជននៃប្រទេសទាំងពីរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញថ្លែងសារពិសេស នៅព្រឹកថ្ងៃទី ២៩ ខែឧសភានេះ សម្តេចតេជោ បានអំពាវនាវឱ្យភាគីទាំងពីរ រកដំណោះ​ស្រាយតាមរយៈការចរចា ដោយបន្ថែមថា ព្រោះជម្លោះប្រដាប់អាវុធ មិននាំផលប្រយោជន៍មកទេ មិនថាប្រទេសនោះធំ ឬប្រទេសតូចឡើយ។ សម្តេចថា៖«ខ្ញុំសង្ឃឹមថាកងទ័ពនឹងស្វែងរករូបមន្តនៃដោះស្រាយ សូមឱ្យសភាពការណ៍វាកើតត្រឹមតែនៅមុំ៣ ហើយត្រឡប់ទៅសភាពការណ៍មុនម៉ោង ៥ កន្លះ ព្រឹក ថ្ងៃទី ២៨ ឧសភា តែប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។

«ហើយសូមកុំឱ្យសភាពការណ៍នេះរីករាលដាល ទូទាំងព្រំដែន និងកុំឱ្យសភាពការណ៍ការនេះ ប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការណ៍ដទៃទៀត ជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កីឡា ឬគ្រប់ផ្នែក ដែលយើងមានកិច្ចសហប្រតិបត្តិការគ្រប់ផ្នែកទាំងអស់ រាប់ទាំងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាផង»។ កម្ពុជា និង ថៃ មានទំហំពាណិជ្ជកម្មប្រមាណ ១០ ពាន់លានដុល្លារ ក្នុងនោះថៃក៏មានផលប្រយោជន៍នៅក្នុងទីផ្សារកម្ពុជា ឯកម្ពុជាក៏មានផលប្រយោជន៍ក្នុងទីផ្សារបស់ថៃដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ដែលមានបទពិសោធន៍ដឹកនាំប្រទេសជាង ៣០ ឆ្នាំមកនេះ បានស្នើ បងប្អូនជនរួមជាតិ សូមកុំរុញបញ្ហាទៅដល់ការស្អប់ជាតិសាសន៍។ សម្តេចមានប្រសាសន៍ថា៖« ខ្ញុំឃើញការចូលមកខំមិន នៅក្នុងផេករបស់ខ្ញុំ ចូលមកធ្វើអត្ថាធិប្បាយខ្លះ ប្រើពាក្យមិនសមរម្យទេ ខ្ញុំសូមអង្វរ សូមកុំប្រើប្រាស់ករណីបែបនេះ ជាមួយនឹងការធ្វើឱ្យមានការស្ងប់ជាតិសាសន៍ដែលរស់នៅជិតខាងគ្នា។ រឿងបានកើតឡើងទៅហើយ រកវិធីដោះស្រាយ ដើម្បីសម្រាលសមភាពការណ៍នេះត្រឡប់មកវិញ ហើយជំរុញពង្រឹងទុកចិត្តគ្នា ដើម្បីស្វែងរកទាញយកផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ»។

សម្តេចតេជោ ក៏បានលើកឡើងពីយុទ្ធសាស្រ្តដោះស្រាយ គ្រាដែលកាន់តំណែងជានាយករដ្ឋមន្រ្តីថា ៖«ជម្លោះប្រដាប់ អាវុធ វាគ្មានអាណាក្បាលប៉ានដែកទេ មិនថាប្រទេសធំ ឬប្រទេសតូចនោះទេ។  យើងធ្លាប់សាកល្បងជាមួយគ្នា ២០០៨ ដល់ ២០១១ រយៈពេល ៤ ឆ្នាំ ខ្ញុំប្រើមុខព្រួញ៣ ទី១ គឺសភាពការណ៍យោធានៅទល់ដែនទប់ឱ្យជាប់ ទី២ ការទូតបើកទ្វារសន្តិសុខអង្គការសហប្រជាជាតិ ទី៣ បញ្ជូនបញ្ហាចូលតុលាការយុត្តិធម៌អន្តរជាតិ (ឡាអេ) ដើម្បីបកស្រាយឡើងវិញនូវសាលក្រម ឆ្នាំ ១៩៦២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

សមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងបន្តដល់រំលងអាធ្រាតថ្ងៃទី២ ខែមិថុនានេះ

ព័ត៌មានជាតិ១៣ នាទីutes មុន

តំណាង​និយោជិត ៧ម៉ឺននាក់ ​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​បញ្ហាព្រំដែន​កម្ពុជា-ថៃ ទៅ​តុលាការ​ ICJ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅ​ខេត្ត​ប៉ៃលិន គឺយកគំរូប្លង់​ស្ថាបត្យកម្ម និង​រចនាបថ​តាម​វិមានឈ្នះឈ្នះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទឹក​ជំនន់​នៅ​នីហ្សេរីយ៉ា​សម្លាប់​មនុស្ស​ជាង ២០០​នាក់​និង​រាប់​រយ​នាក់​នៅ​តែ​បាត់​ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុង Hamburg អាល្លឺម៉ង់សម្លាប់អ្នកជំងឺ ៣នាក់ និងបង្ករបួស ៣៤នាក់

Sokha Hotels

ព័ត៌មានពេញនិយម