ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបងដោះស្រាយវិវាទរបស់ពលរដ្ឋសរុប៤៤២ករណី ក្នុងរយៈពេល ២ ឆ្នាំ
ករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាកត្តាចាំបាច់បំផុត ដែលត្រូវមានដំណោះស្រាយពីអាជ្ញាធរខេត្ត ដើម្បីរកច្រកចេញរវាងភាគីទាំងសងខាងឲ្យទទួលយកបានដោយរលូនក្រៅប្រព័ន្ធតុលាការ និងបានបញ្ចប់នូវបញ្ហារាំរ៉ៃរហូតឈានដល់ការប្តឹងផ្តល់គ្នាទៅតុលាការ ធ្វើឲ្យភាគីទាំងសងខាងខាតពេលវេលា បាត់បង់ប្រាក់ចំណូលគ្រួសារព្រោះតែចង់ឈ្នះរៀងខ្លួន ខ្វះការយោគយល់គ្នា ខណៈអាជ្ញាធរមូលដ្ឋានស្រុក ឃុំ ខ្វះបច្ចេកទេសក្នុងការសម្របសម្រួល រកមូលហេតុបញ្ចប់មិនឃើញ។

ករណីវិវាទខាងលើនេះ អាជ្ញាធរនៅតាមមូលដ្ឋានបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា រាល់ករណីវិវាទដីធ្លី សង្កេតឃើញថា ភាគី ទាំងសងខាង តែងមិនសូវទទួលយកការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាននោះទេ តែងរកឈ្នះរៀងខ្លួន ទើបអាជ្ញាធរមូលដ្ឋា នចងក្រងជាសំណុំរឿងទៅថ្នាក់ខេត្ត មុននិងភាគីរងគ្រោះប្តឹងផ្តល់គ្នាទៅតុលាការ។
ផ្ទុយពីការលើកឡើងពីអាជ្ញាធរតាមមូល ប្រជាពលរដ្ឋ និងមតិមហាជនបានសង្កេតឃើញថា ករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ កម្ររមានអាជ្ញាធរថ្នាក់ស្រុក/ឃុំរកដំណោះស្រាយបានដោយការសម្របសម្រួលសមស្របណាមួយនោះទេ។ ប្រភពដដែល បន្តថា បើទោះបីភាគីរងគ្រោះទៅប្តឹងជាច្រើនឡើកច្រើនសារ ក៏គ្មានលទ្ធផលដែរទើបពលរដ្ឋយកសំណុំរឿងដាក់ទៅថ្នាក់ខេត្ត ដើម្បីរកច្រកចេញដោយសមហេតុផល ជាងទៅរកប្រព័ន្ធតុលាការ ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។

មន្ត្រីរដ្ឋបាលខេត្ត បានឲ្យដឹងថា រាល់ករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន រដ្ឋបាលខេត្តក៏ដូចជាលោកអភិបាលខេត្ត តែងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ជៀសវាងវិវាទនេះក្លាយជាករណីរាំរ៉ៃរហូតឈានការប្តឹងផ្តល់គ្នារាប់ខែឆ្នាំ ធ្វើឲ្យប៉ះពាល់ដល់ជីវិភាពគ្រួសារធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ។
បើតាមរដ្ឋបាលខេត្តបាត់ដំបង ក្នុងខែឧសភា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តទទួលបានសំណុំរឿងពីបងប្អូនប្រជាពលរដ្ឋ និង ដោះស្រាយបញ្ចប់ដោយជោគជ័យ នូវវិវាទចំនួន១២ករណី។ ហើយករណីវិវាទនេះ បើគិតចាប់តាំងពី ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តបានដោះស្រាយសរុបចំនួន៤៤២ករណី។ ហើយរដ្ឋបាលខេត្តនឹងបន្តខិតខំជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ខណះពួកគាត់បានផ្តល់សំណុំរឿងដល់រដ្ឋបាលខេត្ត៕

អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី