ព័ត៌មានជាតិ
អាជ្ញាធរខេត្តត្បូងឃ្មុំ ផ្តល់អំណោយដល់ពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងស្រុកតំបែរ
លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសហការី ព្រមទាំងអាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ទៅចែកជូនប្រជាពលរដ្ឋចំនួន៣២នាក់ កំពុងស្នាក់នៅធ្វើចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែនតំបែរ ក្នុងស្រុកតំបែរ។

ចំពោះអំណោយ ក្នុងម្នាក់ៗទទួលបាន អង្ករ១០គីឡូ មី១កេះ បង្អែម១ប្រអប់ និងកងកម្លាំងការពារមណ្ឌលចត្តាឡីស័កចំនួន១០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល។
ក្នុងឱកាសសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ លោក ម៉ៅ ឌុង បានលើកឡើងពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងខិតខំជួយទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ និងការជួយដល់បងប្អូនដែលវិលត្រឡប់មកមូលដ្ឋានវិញ ដោយបានរៀបចំកន្លែងចត្តាឡីស័ក និងជួយឧបត្ថម្ភគាំទ្រ ដើម្បីទប់ស្កាត់ហានិភ័យនៃការចម្លងជំងឺកូវីដ១៩។

បន្ថែមលើសពីនោះ លោកនាយករដ្ឋបាលសាលាខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជាម ច័ន្ទសោភ័ណ ដល់បងប្អូនកំពុងធ្វើចត្តាឡីស័កទាំងអស់ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អភិបាលខេត្ត ដើម្បីការពារសុខុមាលភាពជូនប្រជាជនក្នុងខេត្ត ជាពិសេសបងប្អូនដែលវិលមកមូលដ្ឋាន និងកំពុងធ្វើចត្តាឡីស័ក ក៍ដូចជាការត្រៀមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំអោយបានឆាប់ និងជម្រុញបន្តអនុវត្តវិធានការ៣កុំ និង៣ការពារ អោយមានប្រសិទ្ធភាព៕


អត្ថបទ៖ហុង ម៉េងហៀ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


