ព័ត៌មានជាតិ
បណ្ឌិត គិន ភា ស្ញើចសរសើរគ្រួសារមួយនៅជិតព្រំដែននាំកូនធ្វើត្រង់សេការពារខ្លួន គ្រាន់បើជាងអ្នកបានតែស្នេហាជាតិលើហ្វេសប៊ុក
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្ងើចសរសើរដល់បុរសម្នាក់ដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ នាំកូនប្រុសធ្វើត្រង់សេការពារខ្លួនពីការឈ្លានពានពីបច្ចាមិត្ត ទោះដឹងថាខ្លួនអាចមានគ្រោះថ្នាក់ប្រសិនមានការផ្ទុះអាវុធក៏មិនរត់ចេញពីទឹកដីដូនតារបស់ខ្លួន ទាំងនេះបង្ហាញពីការស្នេហាជាតិពិតប្រាកដ ខុសពីបុគ្គលមួយចំនួនដែលស្នេហាជាតិតែនៅលើហ្វេសប៊ុក ហើយថែមទាំងនាំភ្លើងដល់ជាតិទៀត។

លោកបណ្ឌិត គិន ភា បានសរសេរលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ អំឡុងពេលលោកធ្វើដំណើរទៅទស្សនកិច្ចនៅទីក្រុងហង្សាការតា ប្រតេសឥណ្ឌូនេស៊ី។ លោកបានសរសេរសំណេរដោយភ្ជាប់ជាមួយវីដេអូថា៖ “សកម្មភាពរបស់ពួកគាត់បែបនេះហើយ ទើបជាសកម្មភាពនៃការរួមចំណែកការពារព្រំដែនពិតប្រាកដ។ បើទោះបីជាពួកគាត់ដឹងថាអាចនឹងមានសង្គ្រាម ឬមានការប្រយុទ្ធគ្នាដោយប្រដាប់អាវុធកើតឡើង តែពួកគាត់នៅតែក្រាញននៀលរស់នៅលើទឹកដីដែលជាដំណក់ឈាមដូនតាដដែល មិនចាកចេញទៅណាដាច់ខាត។ ពួកគាត់បានរៀបចំត្រង់សេដើម្បីការពារពីគ្រាប់រំសេវជាយថាហេតុរបស់បច្ចាមិត្រ”។
លោកបណ្ឌិត បន្ថែមថា សកម្មភាពទាំងអស់នេះហើយជាសកម្មភាពស្នេហាជាតិ ការពារទឹកដី និងជារបងព្រំដែនពិតប្រាកដ ដែលប្រសើរជាងអ្នកស្នេហាជាតិលើហ្វេសប៊ុកមួយចំនួនឆ្ងាយណាស់ មិនត្រឹមតែមិនជួយដល់ជាតិទេ ថែមទាំងនាំភ្លើងឱ្យឆេះជាតិទៀត។
អ្នកជំនាញផ្នែកនយោបាយរូបនេះ សរសេរទៀតថា៖ “សូមបងប្អូនសាកស្រមៃទៅមើល បើបងប្អូនជាពួកគាត់ តើបងប្អូនមានអារម្មណ៍បែបណា? បើក្មេងប្រុសម្នាក់នោះជាកូនរបស់បងប្អូន តើបងប្អូនខ្លោចចិត្តបែបណា ខណៈដែលកូនអ្នកស្នេហាជាតិនិងទឹកដីលើហ្វេសប៊ុកកំពុងទៅសាលារៀននិងរស់យ៉ាងកក់ក្តៅជាមួយឪពុកម្តាយនៅតំបន់សុវត្ថិភាពឬទីក្រុង ឯក្មេងប្រុសម្នាក់នេះកំពុងជួយឪពុកធ្វើត្រង់សេ? នេះមិនទាន់មានសង្គ្រាមផ្ទុះឡើងផង ចុះបើមានសង្គ្រាមផ្ទុះឡើង តើនឹងមានរឿងអ្វីកើតចំពោះគ្រួសារគាត់និងបងប្អូនប្រជាពលរដ្ឋដទៃទៀតដែលរស់នៅតាមបណ្ដោយព្រំដែន និងបងប្អូនយុទ្ធជនដ៏ក្លាហានរបស់យើង? “។
ហេតុនេះ លោកបញ្ជាក់ថា ប្រសិនជាមានមធ្យោបាយ វិធីសាស្ត្រ ឬដំណោះណាមួយដែលអាចការពារទឹកដីបាន មានសន្តិភាព និងស្ថេរភាព នោះគឺជារឿងប្រសើរណាស់។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា សង្គ្រាមមិនមែនជាការគូសបញ្ជាក់កំណត់ព្រំដែនដោយសន្តិភាព និងស្ថេរភាពទេ ពោល គឺជាការការពារពីការឈ្លានពានពីបច្ចាមិត្តប៉ុណ្ណោះ។ លោកសំណូមពរឱ្យពលរដ្ឋគ្រប់រូប ធ្វើយ៉ាងណាចូលរួមចំណែកឱ្យកម្ពុជាឈ្នះលើតុចរចា និងសមរភូមិផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ជាមួយគ្នានេះ លោកសំណូមពរដល់យុវជនត្រូវពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំង កុំជឿតាមការបញ្ជោ ឬមើលងាយរបស់អ្នកដទៃ សំខាន់យុវជនត្រូវដឹងពីសមត្ថភាពពិតរបស់ខ្លួន ពីចំណុចខ្លាំងរបស់ខ្លួន៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


