Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ នឹងរៀបចំការប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៥ អ្នកឈ្នះនឹងទទួលបាន៣ម៉ឺនដុល្លារ

បានផុស

នៅ

ដូចរៀងរាល់ដែរ នៅឆ្នាំនេះ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នឹងរៀបចំការប្រកួតប្រជែងកម្មវិធី ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) ដោយបានចាប់ផ្តើមទទួលពាក្យពីថ្ងៃ៩ ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ ប្រធានបទនៅឆ្នាំ២០២៥នេះ គឺ«នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល» ហើយអ្នកឈ្នះ នឹងទទួលបានប្រាក់រង្វាន់រហូតដល់៣ម៉ឺនដុល្លារអាម៉េរិក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) គឺជាកម្មវិធី ប្រកួតប្រជែងថ្នាក់ជាតិធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដែលបច្ចុប្បន្នជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឆ្នាំ២០២៥នេះ គឺជាឆ្នាំទី១១ហើយនៃកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជានេះ។

លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងជំរុញ និងគាំទ្រដល់ធុរៈកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ប្រកបដោយបរិយាបន្ន។ មិនតែប៉ុណ្ណោះ ក៏ជួយជំរុញលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ ទី១.ការទទួលស្គាល់ (Recognition) គឺអបអរសាទរ និងផ្តល់ការទទួលស្គាល់ថ្នាក់ជាតិចំពោះសមិទ្ធផល និងការច្នៃប្រឌិតរបស់អ្នកជំនាញឌីជីថល ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។

ទី២.ការជំរុញគាំទ្រ (Empowerment) គឺលើកទឹកចិត្ត និងគាំទ្រអាជីវកម្ម ស្ថាប័ន និងអង្គភាពរដ្ឋាភិបាល ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល និងជំរុញឲ្យមានភាពជោគជ័យរយៈពេលវែងលើបរិវត្តកម្មឌីជីថលនៅក្នុងថ្នាក់តំបន់ និងថ្នាក់សកល។ ទី៣.ការផ្សារភ្ជាប់ទំនាក់ទំនង (Connection) គឺពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនងជាមួយនិង អ្នកនវានុវត្ដន៍ឌីជីថល ធុរជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធអេកូស៊ីឌីជីថលនូវកម្ពុជា និងបង្កើនឱ្យមានសមាហរណកម្មនៅក្នុងតំបន់ និងជាសកល និងទី៤. ការផ្តល់ឱកាស (Opportunity) គឺផ្តល់ឱកាសឱ្យសាធារណជនបានបង្ហាញនូវស្នាដៃ និងសមិទិ្ធផលជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025)នេះ នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៣០,០០០ (៣ម៉ឺន)ដុល្លារអាម៉េរិក និងបែងចែកជា៥ប្រភេទពានរង្វាន់ គឺទី១.ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ (Private Sector of the year) ទី២.ផលិតផលបរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Inclusion of the year) ទី៣.មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Content of the year) ទី៤. ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ (Minister Startup of the year) និងទី៥. ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលឆ្នើមប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។

សម្រាប់ស្ថាប័ន និងសហគ្រិនដែលចាប់អារម្មណ៍ និងចង់ចុះឈ្មោះចូលរួមប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ (Cambodia Digital Awards 2025) អាចចុះឈ្មោះតាមhttps://mptc.gov.kh/cda25/ បើកទទួលពាក្យចាប់ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី់៩ ខែសីហា ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប៉ូលិសថៃ ចាប់ខ្លួនស្រ្តីម្នាក់ ដែលបង្ហោះព័ត៌មានក្លែងក្លាយ អំពីបញ្ហាព្រំដែន កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែន​ជាមួយកម្ពុជា ​ប៉ះពាល់​ដល់ការនាំចេញថៃ ​៥,២ ប៊ីលាន​ដុល្លារ ​

កីឡា២៧ នាទីutes មុន

កីឡាករ Nick Taylor ថ្លែង​អំណរ​គុណ​​​ឯកឧត្តម ឌី វិជ្ជា ​ថ្នាក់​ដឹក​នាំ និង​ក្រុម​កីឡាករ

ជីវិតកម្សាន្ដ២៧ នាទីutes មុន

១៥ ឆ្នាំមកហើយ ដែលអ្នក​និពន្ធ​បទ​ចម្រៀងដំបូងគេ​​របស់ YG បាត់​ខ្លួនយ៉ាង​អាថ៌កំបាំង លើទឹកដីអាមេរិក

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

អាមេរិក ​និង​អ៊ីរ៉ង់​ ត្រៀម​​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​ឡើងវិញ​នៅ​ថ្ងៃទី១២​មិថុនា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

Sokha Hotels

ព័ត៌មានពេញនិយម