ព័ត៌មានជាតិ
ពលរដ្ឋសាទរ ក្រោយអាជ្ញាធរខណ្ឌដង្កោ ជួសជុលជង្ហុកសំបុកមាន់ នៅកំណាត់ផ្លូវជាតិលេខ ៣ បញ្ចៀសគ្រោះថ្នាក់ដល់អ្នកដំណើរ
ប្រជាពលរដ្ឋ សាទរចំពោះអាជ្ញាធរខណ្ឌដង្កោ ដែលយកចិត្តទុកដាក់ចុះជួសជុលជង្ហុកសំបុកមាន់ ១ កន្លែង ខណៈ កន្លងមក ជង្ហុកនេះ តែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរពេលរាត្រី ជាពិសេសមានទឹកដក់មើលមិនឃើញ។

ទីតាំងផ្លូវជង្ហុកសំបុកមាន់ដែលតែងតែបង្កគ្រោះថ្នាក់ដល់អ្នកដំណើរស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៣ កែងនឹងផ្លូវបត់មកសាលាសង្កាត់ពងទឹក ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាម លោក កុសល ជាប្រជាពលរដ្ឋ លើកឡើងថា ដំបូងឡើយជង្ហុកទាំងអស់នេះតូចៗ នោះទេ តែដោយសារមានភ្លៀងធ្លាក់ផង ក៏មានទឹកដក់កើតជាជង្ហុកធំទៅៗ។ ជង្ហុកទាំងនេះ តែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងមើលមិនឃើញធ្លាក់ ហើយដួលផងដែរ។

លោកលើកឡើងបន្តថា នៅពេលដែលឃើញមានអ្នកដួលច្រើន គាត់ក៏បានយកដី ឬ កម្ទេចថ្ម ទៅចាក់បំពេញ ដើម្បីបញ្ចៀសមានអ្នកដួល តែមិនយូរប៉ុន្មាន ជង្ហុកមួយនេះ បានមកជាសភាពដើមវិញ។

ជាមួយនេះ លោក កុសល និងប្រជាពលរដ្ឋនៅខណ្ឌដង្កោ ក៏បានសាទរ និងសម្ដែងក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន នៅពេលដែលលោក និងពលរដ្ឋ បានសំណូមពរសុំឲ្យជួសជុលជង្ហុកនេះ មិនយូរប៉ុន្មាន ក៏ឃើញមានការអ៊ុតកៅស៊ូបានយ៉ាងស្អាតងាយស្រួលក្នុងការធ្វើដំណើរ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


