Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ លើសេចក្តីព្រាងគោលនយោបាយជាតិ

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៥-២០៣៤ ក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពីលោក ទុន សោភណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា លោកស្រី Nellie Ghusayni ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)ប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ភ្នាក់ងារអង្គការសហប្រជាជាតិ សមាគមនិយោជក សហជីព អង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍសរុបប្រមាណ ១២០នាក់ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងគោលនយោបាយជាតិដ៏មានសារៈសំខាន់មួយនេះផ្តោតលើសសរស្តម្ភធំៗចំនួន៤ដែលរួមមាន៖ ១.ការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ, ២.ការការពារ និងការលើកកម្ពស់សិទ្ធិនិងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍, ៣.ការផ្សារភ្ជាប់ទេសន្តរប្រវេសន៍ការងារទៅនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, និង៤.ការពង្រឹងការគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជាប្រកបដោយគុណភាព និងប្រសិទ្ធភាព។

លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានថ្លែងថា សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារឆ្នាំ២០២៥-២០៣៤នេះ គឺជាគោលនយោបាយទីបួន ដែលត្រូវបានរៀបចំឡើងផ្អែកលើលទ្ធផល និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់កម្ពុជា ឆ្នាំ២០១០-២០១៤, ឆ្នាំ២០១៥-២០១៨, និងឆ្នាំ២០១៩-២០២៣ កន្លងមក។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានបន្តថា ឯកសារគោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៥-២០៣៤នេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ដោយផ្តោតលើការពង្រឹងយន្តការនៃការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន, ការធ្វើសមាហរណកម្មនៅពេលធ្វើមាតុភូមិនិវត្តន៍, ការការពារ និងការលើកកម្ពស់សិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍កម្ពុជាគ្រប់រូប ក៏ដូចជាការបង្កើតឱ្យមានយន្តការផ្ទេរជំនាញពីជនបរទេសមកយុវជនកម្ពុជា ដែលអាចក្លាយទៅជាកម្លាំងពលកម្មដ៏មានសមត្ថភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានបន្តទៀតថា «ការអនុម័តគោលនយោបាយជាតិនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារលើការការពារ ការលើកកម្ពស់សិទ្ធិ និងលក្ខខណ្ឌការងារសមរម្យ ក៏ដូចជាការបង្កើនផលិតភាពការងារជាអតិបរមាសម្រាប់ពលករទេសន្តរប្រវេសន៍ សមាជិកគ្រួសារ និងសហគមន៍របស់ពួកគេ សំដៅធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអាចរស់នៅក្នុងជីវភាពសម្បូររុងរឿងក្នុងសង្គមមួយដ៏មានសុខដុមរមនា»។

ជាមួយគ្នានេះ លោក ទុន សោភណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា និងលោកស្រី Nellie Ghusayni ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)ប្រចាំកម្ពុជា បានលើកឡើងថា នៅពេលសេចក្ដីព្រាងគោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៥-២០៣៤ សម្រេចបាន គឺនឹងជួយលើកកម្ពស់សិទ្ធិនិងអត្ថប្រយោជន៍របស់ពលករ កម្មសិក្សាការីកម្ពុជាដែលទៅបំពេញការងារនៅបរទេស ក៏ដូចជាពលករបរទេសដែលធ្វើការនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរថែមទៀតផងដែរ។

គួររំឭកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាលើកទី១រួចមកហើយ លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០២៥-២០៣៤នេះ ហើយនៅក្នុងសិក្ខាសាលាលើកទី២នេះដែរ ភាគីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការអន្តរជាតិខាងការងារ(ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ភ្នាក់ងារអង្គការសហប្រជាជាតិ សមាគមនិយោជក សហជីព អង្គការដៃគូ និងសង្គមស៊ីវិល ក៏បានពិនិត្យពិភាក្សាបន្ថែមលើគោលដៅ និងវិធានការនៃគោលនយោបាយជាតិ ក្នុងគោលបំណងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាបន្តការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ(SDC) សហភាពអឺរ៉ុបប្រចាំកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី(Australian Aid) និងរដ្ឋាភិបាលស៊ុយអ៊ែត(Sweden Sverige)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ៣២ នាទីutes មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ៤៣ នាទីutes មុន

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម