ព័ត៌មានជាតិ
ក្រសួងមុខងារ រៀបចំវិបស្សនាស្តីពី ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា “វិបស្សនា នាថ្ងៃនេះ មានគោលបំណងដើម្បី (១)ផ្សព្វផ្សាយអំពីទស្សនវិស័យច្បាស់លាស់ និងសមិទ្ធផលការងារដែលសម្រេចបានក្នុងការអនុវត្តការងារកំណែទម្រង់ដែលសម្រេចបាន ជម្រាបជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ។ (២)ជាវេទិកាពិភាក្សាស្វែងរកធាតុចូលបន្ថែមលើ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ផលជះនានា វិធានការដំណោះស្រាយ និងសំណូមពរការងារផ្សេងៗ។ (៣)តម្រង់ទិសការងារឆ្ពោះទៅមុខ ដើម្បីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឈរលើស្មារតី មូលដ្ឋានដូចគ្នា អនុវត្តការងារកាន់តែស្រុះគ្នា និងស៊ីសង្វាក់គ្នា។”
ឯកឧត្តម មានប្រសាសន៍បន្ថែមថា «វិបស្សនានាថ្ងៃនេះ ក៏ជាឱកាសឱ្យយើងទាំងអស់គ្នា ពិភាក្សាគ្នាឱ្យអស់សេចក្តី ទាំងក្នុងទិដ្ឋភាពនយោបាយ បច្ចេកទេសផ្ទៃក្នុង ដើម្បីពិនិត្យមើលខ្លួនឯងឡើងវិញ អំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈមនានា ដើម្បីត្រៀមខ្លួនឱ្យកាន់តែរឹងមាំ សម្រាប់បន្តអនុវត្ត ទិសដៅការងារបន្តទៀត»។

សូមជម្រាបថា វិបស្សនាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងមុខងារសាធារណៈថ្នាក់កណ្តាល និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត សរុបប្រមាណ ៦០០រូប។ វិបស្សនានេះ មានគោលបំណងផ្សព្វផ្សាយពីការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រយៈពេល ២១ខែ កន្លងមក។ ទន្ទឹមនេះផងដែរ វេទិកាវិបស្សនានេះ ជាឱកាសមួយដើម្បីស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ដើម្បីរៀបចំផែនការកាងារនៃការកែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងកិច្ចការជំរឿនមន្រ្តីរាជការឆ្ពោះទៅខាងមុខ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណា ឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា កាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
វិបស្សនានេះដែរ ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ដោយមានកិច្ចពិភាក្សាជា៤ផ្នែកធំៗសំខាន់ៗរួមមាន (១)វិធានការគន្លឹះទី១៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, (២)វិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព, (៣)វិធានការគន្លឹះទី៣៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព, និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ គ្រឹះស្ថានសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន៕



-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


