ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា៖ នយោបាយការទូតសភា រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសន្តិភាព
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា បញ្ជាក់ថា នយោបាយការទូតសភារបស់សម្ដេចតេជោ ហ៊ុន សែន បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសន្តិភាព និងស្ថិរភាពជាតិ ព្រមទាំងការចងភ្ជាប់ចំណងទាក់ទងកម្ពុជាជាមួយប្រទេសជាមិត្តកាន់តែរឹងមាំឡើងបន្ថែមទៀត។

តាមលោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) សម្ដេចតេជោ ហ៊ុន សែន ក្នុងអាណត្តិដឹកនាំស្ថាប័នព្រឹទ្ធសភា នីតិកាលទី៥ គឺបានកំណត់អាទិភាពការងារចម្បងចំនួនពីរ គឺការលើកកម្ពស់ការទូតសភា និងការប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។
លើកឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះក្នុងវេទិកាពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជា លោកបណ្ឌិត ចែម វីឌ្យ៉ា គូសបញ្ជាក់បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន នៅតែយកចិត្តទុកដាក់ខ្ពស់ចំពោះនយោបាយការទូត បើទោះបីជាសម្ដេចមិនស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីក៏ដោយ។

ពេលបច្ចុប្បន្ននេះ ក្នុងឋានៈជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ សម្ដេចតេជោ បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាពការងារ និងតួនាទីភារកិច្ចផ្នែកអំណាចនយោបាយរបស់ព្រឹទ្ធសភាកាន់តែសកម្មខ្លាំងក្លា និងប្រសិទ្ធភាពខ្ពស់ ពិសេសនោះគឺនយោបាយការទូតសភានេះឯងតែម្ដង ដើម្បីធ្វើទំនាក់ទំនងសភាជាមួយបណ្ដាសភាប្រទេសជាមិត្តជុំវិញពិភពលោក សំដៅចងភ្ជាប់ចំណងទាក់ទងកាន់តែរឹងមាំរវាងប្រទេសនិងប្រទេស។ លោកបណ្ឌិត ចែម វីឌ្យ៉ា បានបន្ថែមដូច្នេះ។

ព្រឹទ្ធសភា នីតិកាលទី៥ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមានសមាជិកចំនួន ៦២រូប ដែលសមាជិក ៥៨រូបត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតអសកល ដោយ៥៥រូបពីគណបក្សប្រជាជនកម្ពុជា និង៣រូបពីគណបក្សឆន្ទៈខ្មែរ។ ដោយឡែក សមាជិក២រូប ត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសដោយរដ្ឋសភា។
ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តនិរន្តរភាពពង្រឹងបន្ថែមឧត្តមានុភាព និងពង្រឹងវិសាលភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅរួមចំណែកដល់ដំណើរការលទ្ធិប្រជាធិបតេយ្យភាវូបនីយកម្ម ការកសាង និងអភិវឌ្ឍប្រទេសជាតិ ស្របតាមមុខងារទាំង៣ គឺនីតិកម្ម តាមដានការអនុវត្តច្បាប់ និងមុខងារតំណាង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


