ព័ត៌មានជាតិ
នគរបាលខណ្ឌបឹងកេងកង ចុះថតអត្តសញ្ញាណប័ណ្ណប្រគេនព្រះសង្ឃ នៅវត្តមហាមន្ត្រី
កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ នគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយ នគរបាលជំនាញផែនការិយាល័យអត្តសញ្ញាណប័ណ្ណ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រគេនដល់ព្រះសង្ឃនៅវត្តមហាមន្ត្រី។

លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ក្នុងយុទ្ធនាការចុះថតអត្តសញ្ញាណប័ណ្ណប្រគេនដល់ព្រះសង្ឃនេះ ដោយយោងតាមសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ និងមានការអនុញ្ញាតពីថ្នាក់ដឹកនាំ តម្រូវឲ្យប៉ុស្តិ៍នគរបាលទូទាំងប្រទេសថតអត្តសញ្ញាណប័ណ្ណប្រគេនព្រះសង្ឃ។

លោកអធិការបញ្ជាក់ថា កន្លងទៅ នគរបាល ថតតែអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទូទៅ តែពេលនេះ ចុះថតប្រគេនជូនព្រះសង្ឃ។ មុនឈានដល់ការចុះថតអត្តសញ្ញាណប័ណ្ណប្រគេនជូនព្រះសង្ឃបាន ព្រះសង្ឃ ត្រូវបញ្ជាក់ពីកន្លែងស្នាក់នៅអចិន្ត្រៃយ៍ជាមុនសិន និងមានសំបុត្រកំណើតផងដែរ ពេលដែលបញ្ជាក់រួចរាល់ មន្ត្រីនគរបាលប៉ុស្តិ៍ អាចថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រគេនជូនព្រះអង្គបាន។

ព្រះសង្ឃគង់នៅវត្តមហាមន្ត្រី បានមានសង្ឃដីកាថា ព្រះសង្ឃគ្រប់អង្គមានការសប្បាយចិត្តរីករាយនៅពេលដែលអាជ្ញាធរផ្ដល់ជូនអត្តសញ្ញាណប័ណ្ណព្រះសង្ឃយ៉ាងដូច្នេះ គឺមានភាពងាយស្រួលដល់ព្រះសង្ឃ ពេលធ្វើដំណើរទៅណាមកណា និងមានអាស្រ័យស្នាក់នៅច្បាស់ពិតប្រាកដ។ កន្លងទៅ ព្រះសង្ឃគ្រប់អង្គមានតែកាតព្រះឆាយាល័ក្ខណ៍ប៉ុណ្ណោះ ពេលនេះមានអត្តសញ្ញាណប័ណ្ណ ព្រះសង្ឃអាចធ្វើការងារ ឬឯកសារតាមតម្រូវការរបស់ព្រះសង្ឃបាន។

គួរបញ្ជាក់ថា ការផ្តល់សេវាលើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារជាដើម គឺ នគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំង ១០៥ ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ចក្នុងការចុះធ្វើជាប្រចាំជូនប្រជាពលរដ្ឋ ដើម្បីអាចឲ្យពលរដ្ឋទទួលយកទៅប្រើប្រាស់តាមសេវាតម្រូវការចាំបាច់ និងជាក់ស្ដែងរៀងៗ ខ្លួន៕
អត្ថបទ ៖ សុភា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


