សន្តិសុខសង្គម
ករណីវាយតប់គ្នាក្នុងពិធីមង្គលការនៅខេត្តកំពង់ស្ពឺ អាវុធហត្ថខេត្តស្រាវជ្រាវឃាត់ខ្លួនសាច់ញាតិខាងកូនក្រមុំ៤នាក់បញ្ជូនទៅតុលាការ
ជនសង្ស័យចំនួន៤នាក់ ដែលជាសាច់ញាតិខាងកូនក្រមុំ ត្រូវបានកម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនិតិវិធីច្បាប់ ក្រោយបង្កហិង្សាដាក់គ្នាទៅវិញទៅមកក្នុងពិធីមអង្គលការ រហូតបណ្ដាលឲ្យមានកុមារម្នាក់រងរបួសធ្ងន់។

ការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែកវីដេអូពីសកម្មភាពវាយតប់គ្នាយ៉ាងអនាធិតេយ្យនៅក្នុងពិធីមង្គលការមួយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម។
តាមរបាយការណ៍របស់អាវុធហ្ថខេត្តកំពង់ស្ពឺ ករណីហិង្សាក្នុងពិធីមង្គលការនេះ បានកើតឡើងកាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយ ក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមរបាយការណ៍ដដែល ជនសង្ស័យទាំង០៤នាក់ រួមនឹងបក្ខពួកជាសាច់ញាតិខាងកូនក្រមុំ បានទៅចូលរួមក្នុងពិធីរៀបមង្គលការ ក៏មានភ្ញៀវទាំងសងខាងបានឡើងរាំលេងកម្សាន្តសប្បាយ ហើយក្នុងពេលនោះ មានភ្ញៀវខ្លះបានរាំច្រងេងច្រងាង យកជើងឈូស ក្នុងលក្ខណៈឌឺដងដាក់គ្នាជាមួយភ្ញៀវខាងកូនកំលោះ ហើយក៏បានបង្កជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយបានយកកែវ ចាន គប់គ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ ជាពិសេសក្មេងប្រុសម្នាក់ដែលគ្នាមិនដឹងអី បានរងរបួសដៃដេរជាច្រើនថ្នេរ យ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅពេទ្យ។

ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាឲ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានស្រុកគងពិសី ធ្វើការចុះស្រាវជ្រាវ កំណត់មុខសញ្ញាជនបង្ក និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់តែម្តង។
ជនសង្ស័យទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


