ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជា
ប៉ៃលិន ៖ លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា និងកងកម្លាំងទាំងអស់ ក៍បានបង្ហាញការគាំទ្រ រាល់ការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជាដែរ។

ការថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ជាគណៈធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ និងគោលការណ៍ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធកិច្ចការព្រំដែន ត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំង នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ជាគណៈធិបតី ពីលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងលោក សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន, លោក-លោកស្រីស្នងការរង, លោកនាយការិយាល័យ, លោកអធិការនគរបាល ក្រុង-ស្រុក , កម្លាំងកងអនុសេនាធំត្រៀមប្រយុទ្ធ, ប្រតិភូអមដំណើរ និងកម្លាំងពាក់ព័ន្ធ ជាច្រើនរូបទៀត។

លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជាប់ជាប្រចាំ ក្នុងការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៍បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា និងរង់ចាំទទួលបទបញ្ជាពីថ្នាក់ដឹកនាំ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ លើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន។ លើសពីនេះ លោក បានថ្លែងនូវការកោតសរសើរ ចំពោះភាពអង់អាចក្លាហាន របស់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងកិច្ចការពារបូរណភាពទឹកដី។

បន្ទាប់ពីការសំណេះសំណាល និងពាំនាំនូវប្រសាសន៍ណែនាំផ្តាំផ្ញើ របស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួចមក លោករដ្ឋលេខាធិការ និងប្រតិភូ អញ្ជើញត្រួតពិនិត្យ កងកម្លាំង មធ្យោបាយ សម្ភារៈ យុទ្ធោបករណ៍ ដែលកំពុងត្រៀមបម្រុង សម្រាប់ប្រើប្រាស់ ក្នុងកិច្ចការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកិច្ចការពារនូវបូរណ ភាពទឹកដី ក្នុងភូមិសាស្រ្តទទួលខុសត្រូវ ។

ជាមួយគ្នានេះ គណៈអធិបតី បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ ទឹកបរិសុទ្ធ ជាអំណោយដ៏ថ្លៃថ្លា របស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដល់ស្នងការ ដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីបានបែងចែក និងប្រើប្រាស់ក្នុងអង្គភាពផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ












-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត