Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ម្ហូប​«សម្លចាណាងឆ្នាំងយក្ស» ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី សហការជាមួយមន្ទីរទេសចរណ៍ខេត្ត នឹងរៀបចំព្រឹត្តិការណ៍ធ្វើម្ហូប «សម្លចាណាង» ដែលជាអាហារប្រចាំតំបន់ និងតំណាងឲ្យជនជាតិដើមភាគតិច នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ​ និងអន្តរជាតិមកកម្សាន្ដ និងស្វែងយល់អំពីប្រពៃណីវប្បធម៌ របស់ជនជាតិដើមភាគតិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ឆ្នាំ២០២៥ នឹងចាប់ផ្ដើមប្រព្រឹត្តទៅនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណគ្រួសារដំរី មាត់បឹងកន្សែង ក្រុងបានលុង។

តាមការប្រកាសរបស់មន្ទីរទេសចរណ៍ខេត្តរតនគិរី ព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” នេះធ្វើឡើងដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំពីរបៀបធ្វើម្ហូបអាហាររបស់ជនជាតិដើមភាគតិច ហើយមិនត្រឹមតែបានយល់ដឹងពីមុខម្ហូបនេះនោះទេ អ្នកចូលរួមក៏អាចភ្លក្សរសជាតិផងដែរ។ ក្រៅពីព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” រដ្ឋបាលខេត្តក៏មានរៀបចំកម្មវិធី សិល្បៈ របាំប្រពៃណី ប្រគុំតន្ត្រី តាំងពិព័ណ៌ផ្លែឈើក្នុងស្រុកជាច្រើនដូចជា សាវម៉ាវ ទុរេន ប័រ ជាដើម។

គោលបំណងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និងស្វែងយល់អំពីប្រពៃណីវប្បធម៌ របស់ជនជាតិដើមភាគតិចនារដូវកាលបៃតង ក្នុងខេត្តរតនគិរី និងដើម្បីឱ្យព្រឹត្តិការណ៍កាន់តែមានភាពសប្បាយរីករាយ និងអធិកអធម ព្រមទាំងជំរុញចលនាប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមគាំទ្រ នូវផលិតផលរបស់ខេត្តរតនគិរី ភូមិភាគឦសាននារដូវកាលបៃតង៕

អត្ថបទ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ វិនាទី មុន

ខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ម្ហូប​«សម្លចាណាងឆ្នាំងយក្ស» ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ

ព្រះមហាក្សត្រ
ព័ត៌មានជាតិ៨ នាទីutes មុន

ព្រះមហាក្សត្រមាន​ជំនឿលើការ​ដឹកនាំរបស់សម្ដេច​តេជោឆ្លើយតបទៅថៃ

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្ដេចតេជោ ទម្លាយថា លោកស្រី យីងឡាក់ រត់គេចពីការចាប់ខ្លួននៅថៃ មកកម្ពុជាតាមច្រកប៉ោយប៉ែត

ព័ត៌មានជាតិ២៧ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប អំពាវនាវឱ្យរួមគ្នាជាមួយរាជរដ្ឋាភិបាល បន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ

ឃួន សុដារី
នយោបាយ៣៨ នាទីutes មុន

ប្រធានសភាយកឱកាសជួបភ្ញៀវបរទេសដើម្បីប្រាប់ពី​ការ​បំពាន​របស់ថៃ​លើ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម