Connect with us

ព័ត៌មានជាតិ

អាជីវកម្ម​រុករក​រ៉ែមាស​ខុសច្បាប់​ កំពុង​កើត​ឡើង​​យ៉ាង​អាណាធិបតេយ្យ​នៅភូមិអូរត្រូន

បានផុស

នៅ

ពលរដ្ឋ នៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បាននឹងកំពុងតែសម្រុកធ្វើសកម្មភាពយកមាសយ៉ាងអាណាធិបតេយ្យជាច្រើនទីតាំង នៅក្នុងភូមិសាស្ត្រនៃទឹកដីភូមិអូរត្រូន។

យោងតាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ឱ្យដឹងថា បច្ចុប្បន្នមានសកម្មភាពរុករករ៉ែមាសខុសច្បាប់ជាច្រើនកន្លែង កំពុងតែដំណើរការ ដោយមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពបូម និងរែងយករ៉ែមាសយ៉ាងអនាធិបតេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ យឿន មេភូមិអូរត្រូន បានបញ្ជាក់ប្រាប់ថា ក្នុងមូលដ្ឋានរបស់លោក ពិតជាមានការធ្វើសកម្មភាពរុករករ៉ែមាសខុសច្បាប់ក៏ពិតមែន ប៉ុន្តែមិនមានការធ្វើសកម្មភាពធំនោះទេ គឺមានតែប្រជាពលរដ្ឋ ធ្វើសកម្មបន្តិចបន្តួចតែប៉ុណ្ណោះ។

លោក ក៏បានបញ្ជាក់បន្ថែមថា នៅតំបន់រ៉ែមាស បើមិនឱ្យប្រជាពលរដ្ឋទៅរុករករ៉ែមាស ឲ្យទៅធ្វើអ្វីវិញ ហើយលោក ក៏មិនអាចបញ្ឈប់សកម្មភាពរបស់ពួកគាត់បានទេ ព្រោះវាជាមុខរបររបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលគ្មានការងារធ្វើពិតប្រាកដ។

ពាក់ព័ន្ធជុំវិញករណីរុករករ៉ែមាសខុសច្បាប់ពីសំណាក់ប្រជាពលរដ្ឋ លោក រ័ត្ន តុលា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះ បានឱ្យដឹងថា លោកបានទទួលព័ត៌មាននេះ ហើយលោក បានរៀបចំកម្លាំងចុះត្រួតពិនិត្យហើយ តែពុំទាន់បញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ។

គួរបញ្ជាក់ថា ក្នុងមូលដ្ឋានខាងលើនេះ មន្ត្រីជំនាញតែងតែចុះទៅធ្វើកិច្ចសន្យាអប់រំណែនាំដល់ក្រុមរុករកធរ៉ែមាសទាំងអស់នេះ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែហាក់បីដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ វិនាទី មុន

អាជីវកម្ម​រុករក​រ៉ែមាស​ខុសច្បាប់​ កំពុង​កើត​ឡើង​​យ៉ាង​អាណាធិបតេយ្យ​នៅភូមិអូរត្រូន

ព័ត៌មានជាតិ៣ នាទីutes មុន

មន្ត្រីរាជការ និងពលរដ្ឋ គាំទ្រយ៉ាងពេញទំហឹងនូវគោលជំហរ រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅភាគីថៃពាក់ព័ន្ធបិទព្រំដែន

កីឡា៨ នាទីutes មុន

«កីឡាសម្រាប់ទាំងអស់គ្នា» ជាកម្មវិធីសម្រាប់មហាជនចូលរួមដើម្បីកម្សាន្តតាមបែបវប្បធម៌ ភាពសប្បាយរីករាយ លើកកម្ពស់ សុខុមាលភាព

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ឡាវ និង​រុស្ស៊ី​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស៊ីជម្រៅក្នុងខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់​ទៅ​ដល់​ទីក្រុង​កៀវ ក្រោយ​អ៊ុយក្រែន​រង​ការ​វា​យប្រហារ​ទ្រង់ទ្រាយ​ធំ

Sokha Hotels

ព័ត៌មានពេញនិយម