ព័ត៌មានជាតិ
៣ ថ្ងៃ នៃពិព័រណ៍ផ្លែឈើ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ១០ ម៉ឺននាក់
រយៈពេល ៣ ថ្ងៃ នៃការព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើ និងប៊ូហ្វេទុរេន ខេត្តបាត់ដំបង មានទេសចរជាតិ និងអន្តរជាតិ សរុបជាង ១០ ម៉ឺននាក់ (១០៣,៧៨៩ នាក់) ទៅលេងកម្សាន្ត។ នេះបើតាមការឱ្យដឹងពីលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។

ថ្លែងប្រាប់ «កម្ពុជាថ្មី» លោក ហម អរុណ បានលើកឡើងថា សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើដែលប្រព្រឹត្តិទៅរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទិ២៧-២៩ ខែមិថុនា កន្លងមកនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទាំងក្នុងខេត្ត និងតាមបណ្ដាខេត្តនានា មកចូលរួមប្រមាណជាង ១០ ម៉ឺននាក់ (១០៣,៧៨៩ នាក់) ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណ ១០៣,២៨៧ នាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥១១ នាក់។
ជាក់ស្ដែង សម្រាប់ថ្ងៃទី១ មានភ្ញៀវទេសចរជាតិ ប្រមាណ ២៨,៦២៦ នាក់ ភ្ញៀវអន្តរជាតិ ចំនួន ១៤២នាក់។ ថ្ងៃទី២៨ ខែមិថុនា ទទួលបានភ្ញៀវជាតិប្រមាណ ៣២,៧៧៩នាក់ និងភ្ញៀវអន្តរជាតិប្រមាណ ១៥៤ នាក់ និងថ្ងៃទី២៩ មានភ្ញៀវជាតិ ចំនួន ៤១,៨៧៣ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២១៥ នាក់។

លោក បានបន្ថែមថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនេះ ក៏បានចូលរួមចំណែកក្នុងការលើកកម្ពស់ផលិតផលកសិផលខ្មែរ ជំរុញ ក៏ដូចជាលើកទឹកចិត្តដល់កសិករបង្កើនសមត្ថភាពនៅក្នុងការដាំដុះ ព្រមទាំងការបង្កើតនូវទីផ្សាររវាងអ្នកលក់ និងអ្នកទិញអាចជួបគ្នា ស្គាល់អំពីចម្ការ និងស្គាល់អំពីប្រភពនៃផលិតផល។
ជាពិសេស ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយនៃការជួយទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន ក៏ដូចជាលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ខេត្តដែលឈានទៅដល់ការលើកស្ទួយសេដ្ឋកិច្ចពលរដ្ឋនៅតាមគោលដៅតំបន់ទេសចរនានាផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំនេះ ត្រូវបានរៀបចំឡើងរយៈពេល ១សប្ដាហ៍ពេញចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្តដា ដោយមានការរៀបចំស្តង់ជាភូមិមួយ ផលិតផលមួយ សម្រាប់ឱ្យប្រជាកសិករដែលជាម្ចាស់ចម្ការដាក់បង្ហាញនូវផលិតផលរបស់ខ្លួនដូចជា ទុរេន សាវម៉ាវ ប័រ មង្ឃុត ម្នាស់ ក្រូចពោធិ៍សាត់ ក្រូចថ្លុង និងផលិតផលផ្លែឈើដែលល្បីល្បាញនៅក្នុងខេត្តបាត់ដំបង និងស្រុកសំឡូត។

តាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់បន្លែ ផ្លែឈើ ផលិតផលក្នុងស្រុកជាពិសេសខេត្តបាត់ដំបង ជម្រុញការផ្សព្វផ្សាយ ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ លើកទឹកចិត្តដល់ប្រជាកសិករខេត្ត លើកកម្ពស់កេរ្តិ៍ឈ្មោះខេត្ត បង្កើនទាពទាក់ទាញទេសចរ និងរួមចំណែកលើកកម្ពស់យុទ្ធនាការ ទេសចរណ៍ក្នុងរដូវកាលបៃតង ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
សូមជម្រាបថា រយៈពេល ៥ ខែ ដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកាន់ខេត្តបាត់ដំបងសរុបចំនួន ២៩៣,៣៤៣ នាក់ ក្នុងនោះមាន ភ្ញៀវជាតិចំនួន ២៧៦ ៨៤០ នាក់ និងអន្តរជាតិប្រមាណ ១៦៥ ០៣ នាក់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


