ព័ត៌មានជាតិ
អភិបាលខេត្តក្រចេះអះអាងថា បទល្មើសព្រៃឈើ ប្រើប្រាស់ពលរដ្ឋជាខែលនៅបន្តកើតមាន
លោក វ៉ា ថន អភិបាលខេត្តក្រចេះមានប្រសាសន៍ថា កន្លងមកក៏ដូចជាបច្ចុប្បន្នខេត្តក្រចេះបានជួបប្រទះការប្រឈមជាច្រើនក្នុងបញ្ហាបទល្មើសព្រៃឈើ តាមរយៈការកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ដើម្បីវាតយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិ ដោយប្រើប្រាស់ប្រជាពលរដ្ឋធ្វើជាខែលតាមរយៈការជួលផ្ទាល់ ឬទិញបន្តក្នុងតម្លៃថោក។
អភិបាលខេត្តក្រចេះ មានប្រសាសន៍លើកឡើងបែបនេះនៅក្នុងពិធីបុណ្យ “រុក្ខទិវា” ដែលបានប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាសំបូរ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ នាព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៥។

លោក វ៉ា ថន បានឲ្យដឹងថា អាជ្ញាធរខេត្តតែងតែយកចិត្ដទុកដាក់ លើដំណើរការកែទម្រង់វិស័យព្រៃឈើជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដើម្បីចូលរួមអនុវត្ត និងសម្រេចឱ្យបានជោគជ័យលើការកែទម្រង់វិស័យព្រៃឈើ ការខិតខំលើកកម្ពស់កិត្យានុភាពប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទាំងមន្ដ្រីរាជការ ទាំងប្រជាពលរដ្ឋ ត្រូវតែគោរពប្រតិបត្ដិស្មើៗគ្នា។
បើតាមលោកអភិបាលខេត្ត ការលើកតម្កើងសេចក្ដីថ្លៃថ្នូររបស់ជាតិ ប្រសិទ្ធភាពច្បាប់ យុត្ដិធម៌ និងនីតិរដ្ឋជាបច្ច័យនាំឱ្យមានការអភិវឌ្ឍជាតិឆ្ពោះទៅរកអនាគតដ៏រុងរឿង។

ពាក់ព័ន្ធការរៀបចំទិវាពលកម្មដាំកូនឈើហៅថា “រុក្ខទិវា” ថ្ងៃទី០៩ ខែកក្កដា លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា គឺធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីឱ្យប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើ លើកកម្ពស់ស្មារតីថែរក្សាការពារព្រៃឈើដែលមានស្រាប់ និងចូលរួមក្នុងការដាំកូនឈើឡើងវិញ ដើម្បីជាសុភមង្គលនិងសេចក្ដីសុខចំរើននៃប្រទេសជាតិ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


