ព័ត៌មានជាតិ
តបតាមការអំពាវនាវកម្ពុជា ប្រទេសតុងហ្គា សម្រេចចូលរួមជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញាហាមប្រើប្រាស់មីន
តាមការអំពាវនាវរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រទេសតុងហ្គា បានចូលរួមជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស បន្ទាប់ពីសាធារណរដ្ឋកោះម៉ាសាល់ ដែលបានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា នាពេលថ្មីៗនេះ។

ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជាបានកំណត់អាទិភាពប្រទេសចំនួនបី នៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន តុងហ្គា កោះម៉ាសាល់ និងមីក្រូនេស៊ី ដើម្បីជំរុញដល់ប្រទេសទាំងនេះ ចូលរួមជារដ្ឋភាគីអនុសញ្ញា។ ក្នុងដំណើរបេសកកម្មក្រៅប្រទេស ក្នុងឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ របស់ប្រទេសទាំងបី ដែលរួមមានទាំងសមាជិកសភាផងដែរ ក្នុងគោលបំណងលើកទឹកចិត្ត និងស្នើដល់ប្រទេសទាំងបី ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ហើយប្រទេសទាំងបីបានទទួលយកសំណើរបស់កម្ពុជា និងលើកបន្តទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យលទ្ធភាពចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

នៅដើមឆ្នាំ២០២៥ សាធារណរដ្ឋកោះម៉ាសាល់ បានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ហើយក្នុងខែមិថុនានេះ ប្រទេសតុងហ្គាបានចូលជារដ្ឋភាគីទី១៦៦ នៃអនុសញ្ញា ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរ ប្រទេសមីក្រូណេស៊ី កំពុងរៀបចំសំណើសុំចូលរួមជារដ្ឋភាគីទី ១៦៧ នៃអនុសញ្ញាអូតាវ៉ា ។ តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ប៉ាស៊ីហ្វិកគ្មានមីន នាពេលដ៏ខ្លីខាងមុខនេះ។
អាជ្ញាធរមីនគូសបញ្ជាក់ថា៖« អស់រយៈពេលប្រមាណ ៧ឆ្នាំមកនេះ មិនមានរដ្ឋមិនមែនភាគីណាមួយ បានស្នើចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ានោះទេ ហេតុនេះ ការចូលជារដ្ឋភាគីនៃប្រទេសទាំងពីរ ត្រូវបានទទួលស្គាល់ថាជាសមិទ្ធផលជាសាកលដ៏ធំធេង សម្រេចបានក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤»។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រកបដោយចក្ខុវិស័យ និងប្តេជ្ញាចិត្តខ្ពស់ ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌សាកល ដែលបានលើកមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងស្ថាប័នអន្តរជាតិជាច្រើន ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបាន ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤៕
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


