Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន តម្រូវឲ្យប្រេីប្រាស់បន្ទប់ព្យា បាលអ្នកជំងឺចល័ត

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈប្រើប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីធ្វើការព្យាបាល និងសង្គ្រោះអ្នកជំងឺក្នុងកំឡុងពេលរង់ចាំលទ្ធផលតេស្ត។

ការអនុញ្ញាតរបស់សម្តេចតេជោហ៊ុន សែន តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការ និងសណ្តាប់​ធ្នាប់គ្រប់គ្រងគោលដៅ និងតំបន់ចត្តាឡីស័ក និងលោកជំទាវ ពេជ ចន្ទមុន្នី គឺជាការគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនប្រកបដោយទឹកចិត្តដ៏ល្អប្រពៃនិងបេះដូងមនុស្សធម៌របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចបែបនេះរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីជួយ​សម្រួលដល់មន្ទីរពេទ្យដែលកំពុងព្យាបាល អ្នកជំងឺកូវីដ១៩ និងបង្កេីនការយកចិត្តទុកដាក់ភ្លាមៗ ដល់អ្នកជំងឺដែលមានអាការ:សង្ស័យជំងឺកូវីដ-១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម