ព័ត៌មានជាតិ
ឃាត់ខ្លួនបានអ្នកទស្សន៍ទាយសត្វទាំង១២ នៅក្រុងបានលុង
អ្នកភ្នាល់ដាក់លុយទស្សន៍ទាយឆ្នាំទាំង១២ ប្រុសស្រីចំនួន៨នាក់ ត្រូវអយ្យការអមសាលាដំបូងខេត្តរតនគីរីដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួន។

កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនអ្នកលួចលេងល្បែងស៊ីសង(យូគី) ក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បើយោងតាមការឲ្យដឹងពីសមត្ថកិច្ចថា កងកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានស្រី៥នាក់ ជាប់ពាក់ព័ន្ធករណីល្បែងស៊ីសង (យូគី ឬសត្វឆ្នាំទាំង១២) ព្រមទាំងដកហូតសម្ភារៈ រួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រឹម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-6385, ទូសព្ទដៃ ២គ្រឿង ម៉ាក oppo .អិនចុចពិល ពណ៌ខ្មៅ.១ .កន្ត្រៃ ១ .សម្ភារៈសម្រាប់លេងយូគីមួយចំនួន និងប្រាក់ចំនួន៨០ម៉ឺនរៀល។


បច្ចុប្បន្នជនសង្ស័យទាំង៨នាក់សខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបំពេញបែបបទតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ យកសត្វជ្រូកជាង១០០ក្បាល ដែលបង្ក្រាបបាននៅខេត្តស្ទឹងត្រែង មកកម្ទេចចោលនៅស្រុកបាទី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


