ព័ត៌មានជាតិ
ឆមាសទី១ឆ្នាំនេះ គ្រោះធម្មជាតិកើតឡើងជាង៧៨០លើក បង្កឲ្យមនុស្សស្លាប់ និងរបួសជិត១៤០នាក់ និងបំផ្លាញផ្ទះជាង៦៤០០ខ្នង
នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ គ្រោះធម្មជាតិរួមមានខ្យល់កន្ត្រាក់ គ្រោះរន្ទះបាញ់ និងគ្រោះអគ្គិភ័យបានកើតឡើងចំនួន៧៨៤លើក បង្កឱ្យមនុស្សស្លាប់៥៨នាក់ របួស៨០នាក់ និងបំផ្លាញផ្ទះ៦៤៨៦ខ្នង/ល្វែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី៧កក្កដា នេះថា ក្នុងនោះខ្យល់កន្ត្រាក់កើតមានចំនួន ១៩០លើក បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៩៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥.៥០០ខ្នង របើកដំបូលសាលារៀន ៣៦អគារ ដួលរលំតូបលក់ដូរ ២១ អគារដ្ឋបាល កុដិ ព្រះវិហារ ១៩កន្លែង អគារគ្រូស្នាក់នៅ ២កន្លែង អគារកងទ័ព ៤កន្លែង ដួលរលំអង់តែនវិទ្យុទាក់ទង ១ ដួល រលំរោងការ និងស្តង់ដំឡូង ១០កន្លែង រោងម៉ាស៊ីនកិនស្រូវ ២ដួលរលំបង្គោលភ្លើង និង សូឡា ៦៥ដើម ដួលរលំដើមឈើ ១៣៧ដើម ចំការកៅស៊ូ ៥ហិកតា ខូចខាតរថយន្ត ២គ្រឿង ម៉ូតូ ៨គ្រឿង រងគ្រោះស្លាប់ ៥នាក់និង របួស២៧នាក់។

ចំណែកគ្រោះរន្ទះបាញ់ បានកើតមានចំនួន ៦៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៣១នាក់ (ស្រី១១ ក្មេង៣) រងរបួស ៥៣នាក់ ងាប់គោក្របី ៧១ក្បាល និងខូចខាតផ្ទះ ១២ខ្នង។រីឯគ្រោះអគ្គិភ័យក្នុងរយៈពេល៦ខែ ឆ្នាំ ២០២៥នេះ បានកើតឡើងចំនួន៥២៦លើក បណ្តាលឱ្យឆេះផ្ទះ៤៧៤ខ្នង តូបផ្សារ៦៧ តូប ឃ្លាំងទំនិញ២១កន្លែង រោងចក្រសិប្បកម្ម៩កន្លែង អគាររដ្ឋបាល១០ កន្លែង ស្លាប់មនុស្ស២២នាក់ និងរបួស៣០នាក់។

លោក សុទ្ធ គឹមកុលមុនី បានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល៦ខែដូចគ្នាឆ្នាំ២០២៤កន្លងទៅឃើញថា ករណីគ្រោះធម្មជាតិកើនឡើងតែអ្នករងគ្រោះមានការថយចុះដោយ៦ខែឆ្នាំមុនគ្រោះធម្មជាតិបានកើតឡើងចំនួន ៧៧៤ លើក បំផ្លាញផ្ទះ៤២៥១ខ្នង ស្លាប់មនុស្ស៦២នាក់ និងរបួស១០៣នាក់។ ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៨២ លើក នៅទូទាំងប្រទេស បណ្តាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៣៧៥ ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ៣៣២៧ ខ្នង របើកដំបូលសាលារៀនចំនួន ៣៧ ខ្នង តូបផ្សារចំនួន ១៧ តូប អគាររដ្ឋបាលចំនួន ១៣ កន្លែង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣ នាក់ និងរបួសចំនួន ២៣ នាក់។

ចំណែកបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៨២ លើក បណ្តាលឲ្យខូចខាតផ្ទះ ២២ ខ្នង ស្លាប់មនុស្ស ៤៥ នាក់ និងរបួស ៣៦ នាក់ ព្រមទាំងងាប់គោក្របី ២៦ ក្បាលនិងគ្រោះអគ្គិភ័យបានកើតឡើងចំនួន៥១០លើកបណ្តាលឱ្យឆេះផ្ទះ៥២៧ខ្នង តូបផ្សារ១០៨តូប ឃ្លាំងទំនិញ ១២កន្លែង រោងចក្រសិប្បកម្ម ១៩កន្លែង កុដិលោក១១ខ្នង ខូចខាតរថយន្ត២១គ្រឿង ម៉ូតូ៣៥គ្រឿង គោយន្ត៧គ្រឿង ត្រាក់ទ័រ១គ្រឿង ស្លាប់មនុស្ស ១៤ នាក់ និងរបួស៤៤នាក់៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៥ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក