ព័ត៌មានជាតិ
វិវាទព្រំដែន៖ នាយករដ្ឋមន្ត្រី ថា កម្ពុជាមិនបានទាត់ចោលយន្តការទ្វេភាគីទេ ក្រៅពីតំបន់បួនដែលប្ដឹងទៅ ICJ
នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះ បញ្ជាក់ជាថ្មីថា កម្ពុជាមិនបានទាត់ចោលនូវយន្តការចរចាជាទ្វេភាគីជាមួយប្រទេសថៃឡើយពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងប្រទេសទាំងពីរ លើកលែងតែប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី គឺត្រូវតែដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ។

នេះជាការឆ្លើយតបរបស់នាយករដ្ឋមន្រ្តីកម្ពុជា ទៅនឹងសំណួររបស់ថ្នាក់ដឹកនាំបរទេសមួយចំនួនដែលសួរថាតើកម្ពុជាបានដើរចេញពីយន្តការជាទ្វេភាគីហើយឬនៅក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសជិតខាង? សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ដូច្នេះថា៖ «កម្ពុជាមិនដែលដើរចោលនោះទេនូវកន្លែងដែលយើងដោះស្រាយបានជាក់ស្ដែងជាមួយប្រទេសថៃ ដោះស្រាយ ៨០០គីឡួម៉ែត្រនេះ លើកលែងតែតំបន់៤នេះ ដែលយើងយកទៅ ICJ គឺនៅបន្តប្រើប្រាស់យន្តការទ្វេភាគី JBC និងអនុលោមតាមកិច្ចព្រមព្រៀងដែលបានអនុវត្ត គឺMOU២០០០ ដើម្បីបញ្ចប់ភាពស្រពិចស្រពិល និងហានិភ័យនៃការប៉ះទង្គិចគ្នា»។

ថ្លែងនៅក្នុងពិធីអបអរសាទរខួប៣២ឆ្នាំនៃថ្ងៃកំណើតកងរាជអាវុធហត្ថ នៅថ្ងៃនេះពីខេត្តកំពង់ឆ្នាំង សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានៅតែបើកទ្វារចំហសម្រាប់កិច្ចសហការជាមួយប្រទេសថៃ ក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ផ្អែកតាមកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ហៅកាត់ថា MOU ឆ្នាំ២០០០ ដែលអនុវត្តដោយគណៈកម្មការចម្រុះព្រំដែនJBC លើកលែងតែចំណុច៤ ខាងលើ គឺយកទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយ ព្រោះភាគីថៃប្រកាសថា តំបន់ទាំងនោះជារបស់ខ្លួនរួចទៅហើយ។

ការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយតាមរយៈយន្តការតុលាការអន្តជាតិនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា គឺដោយសារកម្ពុជាយល់ថា«ការព្យាយាមដោះស្រាយតាមយន្តការទ្វេភាគី គឺមិនអាចទៅមុខរួច ផ្ទុយទៅវិញវានឹងនៅជាប់គាំងក្នុងរយៈពេលវែងហើយប្រឈមជាមួយនឹងហានិភ័យនៃការប៉ះទង្គិចដោយប្រដាប់អាវុធ មិនចេះចប់មិនចេះហើយ»។
សម្ដេចធិបតី សង្កត់ធ្ងន់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែន ក៏ដូចជាការខិតខំជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ ដោយធ្វើយ៉ាងណាគឺប្រែក្លាយព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


