ព័ត៌មានជាតិ
បេក្ខជនជាសិស្សជនជាតិដើមភាគតិច ប្តេជ្ញាប្រឡងបាក់ឌុបយកនិទ្ទេស A ដើម្បីកិត្តិយសគ្រួសារ
នៅសល់តែជាងបីសប្ដាហ៍ទៀតតែប៉ុណ្ណោះ ការប្រឡងមធ្យមសិក្សាទុតិយភូមិនឹងខិតចូលមកដល់ ហើយសិស្សានុសិស្សទូទាំងប្រទេសបាន កំពុងតែត្រៀមខ្លួនខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយផ្ដោតទៅលើមុខវិជ្ជាសំខាន់ៗ ដែលរំពឹងថាទទួលបាននិទ្ទេសល្អនៅក្នុងឆ្នាំនេះ។

មិនខុសពីសិស្សានុសិស្សដទៃ យុវសិស្សឈ្មោះ ញ៉ុក សីហា អាយុ១៩ ជាជនជាតិដើមភាគតិចព្នងមានរស់ភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីបានប្រាប់«កម្ពុជាថ្មី»ឲ្យដឹងថា បច្ចុប្បន្នរូបគេកំពុងតែសិក្សាថ្នាក់ទី១២A នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ហើយបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ។ យុវសិស្សរូបនេះបន្តថា ខ្លួនបានត្រៀមជាយូរមកហើយ មិនត្រឹមតែពេលនេះទេ ពោលបានពង្រឹងសមត្ថភាពតាំងពីដើមឆ្នាំមកម្ល៉េះ ហើយក៏បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រទន្ទេញមេរៀនជាប្រចាំ។ លើសពីនោះ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លោកគ្រូអ្នកគ្រូក៏បានឲ្យសិស្សានុសិស្ស រៀនជាក្លិបតាមថ្នាក់នីមួយៗ និងសិក្សាតាមមុខវិជ្ជាផ្សេងៗដើម្បីពង្រឹងសមត្ថភាពបន្ថែម។

យុវសិស្សបន្ថែមទៀតថា ជារៀងរាល់ថ្ងៃនៅពេលរសៀល រូបគេតែងតែសិក្សាតាមមុខវិជ្ជាទន្ទេញមេរៀននិងមើលលំហាត់បន្ថែម ដោយប្តេជ្ញាប្រឡងយកនិទ្ទេស A ឱ្យបានសម្រាប់ខ្លួនឯង និងកិត្តិយសក្នុងក្រុមគ្រួសារ ជាពិសេសតបស្នងសងគុណឪពុកម្តាយដែលបានខិតខំលះបង់កម្លាំងកាយចិត្ត និងចំណាយថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សា។ យុវសិស្សអះអាងថា៖«ការប្តេជ្ញាប្រឡងយកលទ្ធផលល្អនេះ ក៏ដើម្បីអរគុណទៅដល់លោកគ្រូ អ្នកគ្រូ ដែលខំបង្ហាត់បង្រៀនយកចិត្តទុកដាក់ ជំរុញគ្រប់បែបយ៉ាងនាពេលកន្លងមក»។
យុវជនរូបនេះក៏បានផ្ដាំផ្ញើ និងក្រើនរំឭកទៅដល់សិស្សានុសិស្សមិត្តរួមថ្នាក់ និងបេក្ខជនដែលត្រៀមខ្លួនប្រឡង បាក់ឌុបនៅពេលខាងមុខនេះ សូមមេត្តាប្រឹងប្រែងសិក្សារៀនសូត្រស្រាវជ្រាវធ្វើលំហាត់និងមេរៀនផ្សេងៗ កុំយកពេលទំនេដើលេងឥតប្រយោជន៍។ជាពិសេស សិស្សានុសិស្សដែលជាជនជាតិដើមភាគតិច សូមកុំបាក់ទឹកចិត្ត ត្រូវតស៊ូជម្នះរាល់ឧបសគ្គដែលបានសិក្សារយៈពេក១២ឆ្នាំកន្លងមក ដើម្បីលើកមុខមាត់កិត្តិយសគ្រួសារ ហើយមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមជាតិ។

ជាមួយគ្នានេះដេរ យុវសិស្សឈ្មោះ ខ្វើត ស្រីដួង អាយុ១៨សិក្សានៅថ្នាក់ទី១២Bនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី មកពីគ្រួសារជនជាតិដើមភាគតិចព្នងដូចគ្នា ក៏បានប្តេជ្ញាចិត្តប្រឡងយកនិទ្ទេសល្អសម្រាប់ខ្លួនឯង និងកិត្តិយសគ្រួសារផងដែរ។
សូមជម្រាបថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៥ ដោយក្នុងឆ្នាំននោះ បេក្ខជនប្រឡងដែលទទួលបានពិន្ទុខ្ពស់ជាងគេទូទាំងប្រទេស នឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿងតម្លៃ ១៥ ៩៩០ ដុល្លារ ពីក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការជាមួយដៃគូឯកជន ដើម្បីលើកចិត្តដល់សិស្សានុសិស្សដែលខិតខំរៀនសូត្រ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


