ព័ត៌មានជាតិ
ថវិកាសប្បុរសជនផ្តល់តាមរយៈរដ្ឋបាលរាជធានី ដើម្បីបន្តផ្តល់ទៅវីរៈកងទ័ពជួរមុខ និងជនភាសសឹកកើន ឡើងរាល់ថ្ងៃ
គិតត្រឹមម៉ោង ១៧:១៥នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ ទទទួលបានពីការបរិច្ចាគសរុបជាទឹកប្រាក់រៀលជាង១ពាន់លានរៀល និងប្រាក់ដុល្លារជាង៣៧ម៉ឺនដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភាសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទ័ពជួរមុខរបស់យើង។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ គិតត្រឹមម៉ោង ១៧:១៥នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញទទួលបានប្រាក់រៀលចំនួនជាង១.១៦៥.៩២៩.៦៨៩ រៀលនិងប្រាក់ដុល្លាតចំនួន៣៧១.១៦៧,០០ ដុល្លារអាមេរិកក្នុងនោះមានទាំងគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រេីនមុខទៀតនេះជាខឿនការពារជាតិប្រជាជន ។

ថ្ងៃនេះមិនខុសពីថ្ងៃមុនៗ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម លោកជំទាវជាអភិបាលរងរាជធានីភ្នំពេញ ជាច្រើនរូបព្រមទាំង លោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានីភ្នំពេញ នៅបន្តរងចាំទទួលអំណោយពីសប្បុរសជននៅសាលារាជធានីភ្នំពេញ ។

ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូនសាលារាជធានីភ្នំពេញ នឹងត្រូវបានបែងចែកដឹកជញ្ជូនទៅជូនកងទព័ជួរមុខភ្លាមៗតាមដែលអាចធ្វើបាន៕
ដោយ ៖ ស្រីរ័ត្ន










-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


