Connect with us

ព័ត៌មានជាតិ

សហគមន៍ខ្មែរនៅជប៉ុន ៥០០នាក់ ប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក និងជំរុញឱ្យថៃដោះលែងទាហានខ្មែរ

បានផុស

នៅ

សហគមន៍ខ្មែរ និងប្រជាពលករនៅប្រទេសជប៉ុនប្រមាណ៥០០នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលបានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ បន្ថែមពីនេះ ការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃប្រចាំប្រទេសជប៉ុនដើម្បីឱ្យរដ្ឋាភិបាលថៃប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមអ្នករៀបចំកម្មវិធី ការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗដើម្បីថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលនាំមកនូវសន្តិភាពជូនកម្ពុជា និងថៃ ព្រមទាំងគាំទ្រប្រធានាធិបតីត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព។ ជាមួយគ្នានេះ សហគមន៍ខ្មែរអំពាវនាវឱ្យថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ។

ការប្រមូលផ្តុំនេះក៏មានកាន់បដា និងថ្លែងអំណរគុណវីរកងទ័ពកម្ពុជាដែលបានពលី រងរបួស ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ រួមទាំងជាការបង្ហាញពីរួបរួម និងសាមគ្គីគ្នា ខិតខំអភិវឌ្ឍប្រទេសជាតិ ក្នុងនាមមហាគ្រួសារខ្មែរ។

សូមបញ្ជាក់ថា ដើម្បីគោរពដឹងគុណដល់វីរភាពនៃកងទ័ពកម្ពុជាដ៏ក្លាហាន ក្រុមអ្នកប្រមូលផ្តុំបានធ្វើការគោរពវិញ្ញាណក្ខន្ធកងទ័ពពលីនៅសមរភូមិជួរមុខដែលបានបូជា និងលះបង់អាយុជីវិតដើម្បីការពារជាតិមាតុភូមិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម