ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង ជំរុញដល់អភិបាលក្រុង ស្រុក ពង្រឹងការគ្រប់គ្រងជំងឺគ្រុនឈាមនៅតាមភូមិសាស្ត្រនីមួយៗ
រដ្ឋបាលខេត្តកោះកុង បានជំរុញដល់អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព សាខាជុំវិញខេត្ត ឱ្យបន្តបុរេសកម្ម និងអន្តរាគមន៍បន្ទាន់ ដើម្បីពង្រឹងការគ្រប់គ្រងជំងឺគ្រុនឈាម។

ការជំរុញនេះ គឺដោយសារ វដ្ដជំងឺគ្រុនឈាម ក្នុងឆ្នាំ២០២៥ ត្រូវកើនឡើង ដែលទាមទារឱ្យប្រតិបត្តិការអន្តរាគមន៍បន្ទាន់ និងជាបន្តបន្ទាប់ ក្នុងរដូវវស្សានេះ នូវរាល់វិធានការគ្រប់គ្រងស្ថានភាពជំងឺគ្រុនឈាម រួមទាំងបុរេសកម្មក្នុងផែនការត្រៀមលក្ខណៈ គ្រប់មធ្យោបាយឆ្លើយតប និងតាមដានស្ថានភាពជំងឺគ្រុនឈាម។ ព្រមទាំងប្រភពបង្កមូសឈានទៅគ្រប់គ្រង បានទាន់ពេលដោយប្រសិទ្ធភាព ក្នុងការបង្ការការរាតត្បាតសាយភាយធំធេងនៅតាមភូមិសាស្ត្រ ភូមិ ឃុំ ឬសង្កាត់ ស្រុក ខណ្ឌ ក្នុងរាជធានី ខេត្តនីមួយៗ។ នេះបើយោងតាមសេក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។
តាមរយៈលិខិតដដែលនេះ រដ្ឋបាលខេត្តកោះកុង បានណែនាំឱ្យអនុវត្តពិសេសក្នុងតំបន់ដែលមានហានិភ័យខ្ពស់ដោយត្រូវត្រៀមការបាញ់ថ្នាំកម្ចាត់មូសខ្លា ធ្វើយុទ្ធនាការដាក់ថ្នាំអាបែត និងការអប់រំផ្សព្វផ្សាយ សារអប់រំសុខភាពដល់ប្រជាជន ដោយត្រៀមលក្ខណៈជាមុនឱ្យបានគ្រប់ជ្រុងជ្រោយ នូវវិធានការដូចជា ការផ្សព្វផ្សាយសារអប់រំសុខភាព និងលើកទឹកចិត្តប្រជាជន បញ្ចូនអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗ ទៅទទួលសេវាសាធារណៈដែលនៅជិតបំផុតមិនលើសពី ៤៨ម៉ោង ពិសេសកុមារតូចៗ ជនចាស់ជរា ឬ អ្នកមានជំងឺរួមផ្សំ។

បន្ថែមពីនេះ ត្រូវបុរេសកម្មក្នុងការងារតាមដានភ្នាក់ងារចម្លង ដោយអនុវត្តចាំបាច់គោលការណ៍គ្រប់គ្រងដល់ ភ្នាក់ងារចម្លងដើម្បីកាត់បន្ថយប្រភពកកើតសត្វមូស ដូចជា សំបកកង់ឡាន ម៉ូតូ កំប៉ុង ចានបាយសម្លរជ័រ ត្រឡោកដូង សំបកដប ដោយត្រូវកប់ ដុត កំទេចចោល ឬទុកដាក់ឱ្យ មានរបៀប ដើម្បីកុំឱ្យមានទឹកដក់ និងដាក់ថ្នាំអាបែតតាមភាជន៍ទឹកដែលប្រើប្រាស់ ឬបាញ់ ថ្នាំសម្លាប់មូស។
ក្នុងនោះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត និងជាប្រចាំនូវកត្តាប្រឈមនឹងការស្លាប់ដោយសារជំងឺគ្រុនឈាមបណ្តាលមកពីអ្នកជំងឺចំណាយពេលវេលាទៅទិញថ្នាំព្យាបាលជំងឺដោយខ្លួនឯងយឺតយ៉ាវរហូតបង្កឱ្យជំងឺវិវត្តទៅជាធ្ងន់ធ្ងរខ្លាំងទើប ស្វែងរកសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលត្រឹមត្រូវក្នុងសេវាសាធារណៈ ឬមន្ទីរពេទ្យរដ្ឋ។

ត្រូវធ្វើការបណ្តុះបណ្តាលបន្តដល់សេវាឯកជនដែលមិនទាន់មានសមត្ថភាពស្តីពីការងារ ធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំជំងឺគ្រុនឈាម។ ជាពិសេសត្រូវមានផែនការចុះតាមដាន អភិបាលកិច្ច បង្កើត ឬដាក់វិធានការ និងលើកទឹកចិត្តដល់ សេវាឯកជន ដែលមិនទាន់មានសមត្ថភាពវិជ្ជាជីវៈអំពីការងារធ្វើរោគវិនិច្ឆ័យ ព្យាបាលជំងឺ ថែទាំជំងឺគ្រុនឈាមឱ្យបញ្ជូនអ្នកជំងឺគ្រុនឈាមទៅទទួលសេវាសាធារណៈ។ ព្រមទាំងដាក់ផែនការបណ្តុះបណ្តាលបង្កើនចំនួនគ្រូបង្គោល និងពង្រីកការបណ្តុះបណ្តាលសមត្ថភាព បន្តទៅគ្រប់គ្រូពេទ្យសេវាសាធារណៈស្តីពីការងារធ្វើរោគវិនិច្ឆ័យព្យាបាល និងថែទាំជំងឺគ្រុនឈាមរួមទាំងលទ្ធភាពផ្គត់ផ្គង់សម្ភារៈធ្វើរោគវិនិច្ឆ័យដូចជា តើស្ករហ័សសំណាកឈាមសម្រាប់វីរុសសាស្ត្រ។
លើសពីនេះ ត្រូវបញ្ជ្រៀបសារ អំពីវិធានការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាម តាមរយៈក្រុមការងារនានា ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ និងកៀរគរការគាំទ្រ និងចូលរួមពីគ្រប់ដៃគូរពាក់ព័ន្ធ។ រៀបចំក្រុមការងារចុះធ្វើការងារអប់រំសុខភាព សិក្សាបាណកសាស្ត្រ បាញ់ថ្នាំមូស ជួបជាមួយ គ្រួសារអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម និងស្វែងយល់សិក្សាអំពី កត្តាហានិភ័យពាក់ព័ន្ធ ករណីស្លាប់ ព្រមទាំងរាយការណ៍ទៅកម្មវិធីជាតិ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


