Connect with us

ព័ត៌មានជាតិ

ចំនួនជនភៀសសឹក​គិតត្រឹមថ្ងៃទី៤ ខែសីហា មាន​ជាង១២ម៉ឺននាក់

បានផុស

នៅ

របាយការណ៍​ក្រសួង​ការពារ​ជាតិ​បាន​ឱ្យ​ដឹង​ថា គិតត្រឹម​ថ្ងៃទី​៤ ខែសីហា មាន​ពលរដ្ឋ​ភៀសសឹក​ក្នុង​ខេត្ត​ចំនួន​៥ ទៅកាន់​ទី​តាំង​សុវត្ថិភាព​មាន​ចំនួន ១២៤ ៩៤០នាក់ ក្នុង​នោះ​ខេត្ត​ព្រះវិហារ​មាន​ច្រើន​ជាង​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​ពលរដ្ឋ​ភៀសសឹក​នៅ​ក្នុង​ខេត្ត​ព្រះវិហារមានជាង​៤២ម៉ឺននាក់ ហើយ​ខេត្ត​សៀមរាប​មាន​ជិត៤០ម៉ឺននាក់ ខេត្តឧត្តរមានជ័យ​មាន​ជាង​៣៤ម៉ឺននាក់ ខេត្តបន្ទាយ​មាន​ជ័យ​ជាង​៨ពាននាក់ និង​ខេត្ត​ពោធិ៍សាត់​មាន​៩០៦នាក់។

បើ​គិត​ចំនួន​គ្រួសារ​មាន​ ៣៦ ២៣៩គ្រួសារ​ដែល​ត្រូវ​ជម្លៀស​ខ្លួន​ទៅ​កាន់​ទី​តាំង​សុវត្តិភាព។

ការ​ភៀស​សឹក​របស់ពលរដ្ឋ​នេះ​កើត​ឡើង​ដោយសារ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធរវាង​កង​ទ័ព​កម្ពុជា​និង​ថៃ ដែល​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃទី២៤ ខែ​កក្កដា បន្ទាប់ពី​ថៃ​បាន​ព្យាយាម​រាយ​បន្លាលួស​ព័ទ្ធយក​ប្រាសាទតាមាន់ធំ និង​បាញ់​ប្រហារ​លើ​កង​ទ័ព​កម្ពុជា​មុន​។ បទឈប់​បាញ់​មួយ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ដើម្បី​ឈាន​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​នៃ​ព្រំដែន​ប្រទេស​ទាំង​ពីរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម