ព័ត៌មានជាតិ
ខណៈនិស្សិតកម្ពុជាត្រឡប់ពីថៃមានចំនួនច្រើន ក្រសួងអប់រំ កំពុងរៀបចំសំណើរសុំអាហារូបករណ៍បន្ថែមពីសម្តេចតេជោ
ក្រសួងអប់រំ យុវជន និងកីឡា កំពុងធ្វើការសម្របសម្រួលស្នើសុំអាហាររូបការណ៍បន្ថែមទៀតពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់និស្សិតកម្ពុជាដែលត្រឡប់មកពីថៃ។ ការរៀបចំអាហារូបករណ៍បន្ថែមនេះ បន្ទាប់ពីទទួលបានសំណើរពីនិស្សិតដែលជួបការខ្វះខាត។

គិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសចំនួន ១៧២នាក់។ ទោះជាយ៉ាងណា ដោយសារនិស្សិតកម្ពុជាសម្រុកវិលចូលស្រុកកំណើតវិញកាន់តែច្រើនពោលគិតត្រឹមថ្ងៃទី ០៤ ខែសីហា មានជាង ៦០០នាក់ ដូច្នេះក្រសួងកំពុងធ្វើការសម្របសម្រួលដើម្បីឱ្យប្អូនៗមានឱកាសបន្តសិក្សានៅកម្ពុជា។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ប្រាប់កម្ពុជាថ្មីថា កន្លងមក សម្តេចតេជោ បានផ្តល់អាហារូបករណ៍ដល់ប្អូនៗដែលបានដាក់ពាក្យសុំអាហារូបករណ៍លើកទី១ចំនួន១៧២នាក់។ លោកស្រីបន្តថា៖«ក្រសួងបានទទួលសំណើរបន្ថែមទៀតពីប្អូនៗ ហើយពេលនេះកំពុងធ្វើការសម្របសម្រួល និងរៀបចំស្នើសុំអាហារូបករណ៍បន្តទៀត»។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ធ្លាប់ផ្តាំទៅនិស្សិតខ្មែរដែលទទួលបានអហារូបករណ៍សិក្សានៅប្រទេសថៃ ពិចារណាវិលត្រឡប់មកកម្ពុជាវិញ ក្នុងករណីថៃធ្វើទុក្ខបុកម្នេញអំឡុងពេលសិក្សា ចំពេលមានភាពតាងតឹងក្នុងជម្លោះព្រំដែន។ ជាមួយនឹងការហៅមកផ្ទះយើងវិញ សម្តេចតេជោ អះអាងធានាផ្តល់អាហារូបករណ៍ និងទទួលបន្ទុកចេញថ្លៃសិក្សា។

អញ្ជើញថ្លែងសារពិសេសកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចហើយសម្រាប់ធ្វើកិច្ចការទាំងឡាយចំពេលមានភាពតានតឹងរវាងកម្ពុជា-ថៃ និងកាត់បន្ថយទាំងអស់នូវការពឹងពាក់ពីសំណាក់ថៃ។ ការថ្លែងរបស់សម្តេចតេជោ ដើម្បីឆ្លើយតបទៅនឹងបងប្អូនមួយចំនួន ជាពិសេសនិស្សិតកម្ពុជាដែលកំពុងសិក្សានៅថៃ ដែលបារម្ភពីការសិក្សា និងសួរថាគួរបន្តសិក្សានៅថៃឬយ៉ាងណា។
សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្តាំទៅ(និស្សិតខ្មែរ) បើគេបន្តឱ្យរៀនបាន រៀនទៅ បើទ្រាំមិនបានទេ ត្រឡប់មកខ្មែរវិញ មករៀននៅស្រុកខ្មែរវិញ មានអាហារូបករណ៍។ បើសិនជាក្រសួងអប់រំ យុវជន និងកីឡា និងខាងរដ្ឋាភិបាល មិនអាចទទួលខុសត្រូវបាន ខ្ញុំជាអ្នកចេញលុយឱ្យរៀន ។ ខ្ញុំយកការទទួលខុសត្រូវទៅលើបញ្ហានេះ បើសិនគេធ្វើទុក្ខបុកម្នេញ ក្នុងពេលដែលកំពុងសិក្សា»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


