ព័ត៌មានជាតិ
ក្រសួងការបរទេសថា ថៃដឹងហើយថាជាចំការមីនតែនៅតែចង់ទៅជាន់
ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថាទឹកដីដែលទាហានថៃចូលមកជាន់មីនគឺជាទឹកដីរបស់កម្ពុជា ដែលថៃខ្លួនឯងក៏ដឹងដែរថាជាតំបន់គ្រោះថ្នាក់។ ក្រសួងបញ្ជាក់ថា៖ «វាជាការពិតដែលតំបន់ទាំងនោះត្រូវបានចុះបញ្ជីយូរណាស់មកហើយ ដោយភ្នាក់ងារដោះមីនជាតិ ក៏ដូចជាអន្តរជាតិថាជាចំការមីន»។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសបញ្ជាក់ថាចំការមីនដែលទាហានថៃចូលទៅជាន់នោះត្រូវបានចុះបញ្ជីដោយអន្តរជាតិថាជាចំការមីនដល់សល់តាំងជម្លោះផ្ទៃក្នុងកម្ពុជាទស្សវត្សឆ្នាំ១៩៧០ និង១៩៨០មកម្លេះ។ បន្ថែមលើនេះក្រសួងបានបញ្ជាក់ថាទឹកដីដែលទាហានថៃជាន់មីននោះគឺជា «ទឹកដីកម្ពុជា» ដែលទទួលស្គាល់ដោយអន្តរជាតិតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។
ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «ដោយមិនគិតពីសិទ្ធិអធិបតេយ្យរបស់កម្ពុជានៅលើទីតាំងកើតហេតុជាក់លាក់ ឧប្បត្តិហេតុផ្ទុះមីននេះពិតជាមិនអាចកើតឡើងបានឡើងប្រសិនយោធាថៃមិនចល័តកម្លាំង និងធ្វើប្រតិបត្តិការក្នុងតំបន់ដែលមានការដឹងឮថាជាតំបន់មានមីនដោយបំពានលើកំណត់ហេតុកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០៥ ដែលបានបញ្ជាក់ជាថ្មីអំពីការហាមឃាត់មិនឱ្យមានការធ្វើចលនាកម្លាំង ឬដើល្បាតចេញហួសពីទីតាំងបច្ចុប្បន្នរបស់ខ្លួន»។

ការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជាគឺបន្ទាប់ពីទាហានថៃបានដើរជាន់មីនជាបន្តបន្ទាប់នៅតំបន់ព្រំដែនកម្ពុជា-ថៃក្រោយបទឈប់បាញ់ ខណៈដែលទាហានថៃបានចោទកម្ពុជាថាបានចូលដាក់មីនក្នុងដីរបស់ខ្លួន។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ យល់ថាការជាន់មីនជាបន្តបន្ទាប់របស់ទាហានថៃថាជាល្បិចឈឺសាច់ដើម្បីចោទប្រកាន់មកកម្ពុជាថាជាអ្នកល្មើសបទឈប់បាញ់មុន។
លោកថា៖ «នេះជាការរៀបចំដាក់អន្ទាក់មកកម្ពុជា! ដែលកម្ពុជាមិនអាចចាញ់អន្ទាក់របស់ថៃទេ។ អ៊ីចឹងកម្ពុជាដូចយើងដឹងហើយថាទឹកដីកម្ពុជានៅព្រំដែនជាមួយថៃនេះអាចមានមីនដែលជាមីនចាស់កម្ពុជាគ្មានពេលឯណាទៅដាក់មីនក្នុងពេលអនុវត្តន៍បទឈប់បាញ់នេះទេ»។

លោកបណ្ឌិត យង់ ពៅ យល់ថាថៃមិនអាចបញ្ឈប់នូវអំពើទុច្ចរិតឈ្លានពានរបស់ខ្លួនទេ ហើយកម្ពុជាត្រូវឆ្លើយតបនឹងល្បិចរបស់ថៃនេះដោយត្រូវលើកយកករណីនេះទៅបង្ហាញអង្គការសហប្រជាជាតិ អាស៊ាន និងវេទិកាអន្តរជាតិតែម្ដង។
ក្រសួងការបរទេសកម្ពុជាអំពាវនាវដល់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានព្រមទាំងភាគីឯទៀតដែលបានសម្របសម្រួលបទឈប់បាញ់ ជួយពន្លឿនបង្កើតយន្តការត្រួតពិនិត្យដ៏រឹងមាំ មិនលំអៀង និងឯករាជ្យ ដើម្បីធានាបាននូវការគោរពពេញលេញចំពោះបទឈប់បាញ់ ដែលព្រមព្រៀងគ្នារួច។ កម្ពុជាមានជំនឿលើតុលាការយុត្តិធម៌អន្តរជាតិសម្រាប់ការដោះស្រាយជម្លោះព្រំដែនដែលនៅសេសសល់ ហើយថៃក៏គួរបង្ហាញការគោរពដល់តុលាការនេះដូចគ្នា៕

អត្ដបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


