ព័ត៌មានជាតិ
ជនជាតិវៀតណាម៧២នាក់ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញប្រព្រឹត្តល្មើសច្បាប់
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តបណ្តេញជនជាតិវៀតណាមសរុបចំនួន៧២នាក់ចេញពីប្រទេសកម្ពុជា ក្រោយរកឃើញជាប់ពាក់ព័ន្ធលួចឆ្លងដែនខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

ក្នុងចំណោមជនជាតិវៀតណាមទាំង ៧២នាក់នោះ គឺមានស្រីចំនួន២៤នាក់ ដែលទទួលបានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។

តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការអនុវត្តនីតិវិធីបណ្ដេញចេញចំពោះជនជាតិវៀតណាមទាំងនោះ គឺពាក់ព័ន្ធករណីបំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីកម្ពុជា អនុវត្តទោសចប់ លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការខុសច្បាប់ទាក់ទងអំពើឆបោកតាមអនឡាញ (Online Scams)។

ចំពោះការបណ្ដេញចេញ គឺបានធ្វើឡើងតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ តាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកអគ្គនាយកអន្តោប្រវេសន៍៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


