Connect with us

ព័ត៌មានជាតិ

ធនាគារជាតិ ប្រកាសជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុ ចំនួន ១៥០ នាក់

បានផុស

នៅ

ធនាគារ​ជាតិ នៃ​កម្ពុជា បាន​ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន ១៥០ នាក់ ចូលរៀន​ថ្នាក់​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ​សម្រាប់​ឆ្នាំ​សិក្សា ២០២៥-២០២៦ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​មូលធន​មនុស្ស​ប្រកបដោយ​សក្ដានុពល សមត្ថភាព និង​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សេចក្ដីជូនដំណឹង​ស្ដីពី​ការ​ប្រឡង​ជ្រើសរើស​និស្សិត​ចូលរៀន​ថ្នាក់​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ ឆ្នាំ​សិក្សា ២០២៥-២០២៦​ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី ​១៤ សីហា ​នេះ​ បានឱ្យដឹងថា ​និស្សិត​ដែល​អាច​ចុះឈ្មោះ​ប្រឡង​នៅ​វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ​បាន​ត្រូវមាន​លក្ខខណ្ឌ​ជា​បុគ្គលិក​ធនាគារ​ជាតិ​ នៃ​កម្ពុជា ត្រូវមាន​បទពិសោធ​ការងារ​រយៈពេល​ ២​ ឆ្នាំ​ យ៉ាងតិច​ និង​បេក្ខជន​ជា​សិស្ស និង​និស្សិត ត្រូវ​មាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​មាន​តម្លៃ​ស្មើ។

ចំពោះ​កាលបរិច្ឆេទ​ទទួល​ពាក្យ​ប្រឡង​ នឹង​ប្រព្រឹត្តិ​ចាប់ពី​ថ្ងៃទី ​១២​ ខែសីហា ​ឆ្នាំ​ ២០២៥​ នេះ​តទៅ នៅ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ តាម​តំណ​ភ្ជាប់ https://ibs.edu.kh/admission ឬ​តាមរយៈ​ការ​ស្កេន QR Code និង​ឈប់​ទទួល​ពាក្យ និង បិទ​ឈ្មោះ​នៅ​រសៀល​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ ២០២៥។ បិទ​ឈ្មោះ​បេក្ខជន​ប្រឡង​ថ្ងៃទី ​៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ហើយ​កាលបរិច្ឆេទ​ប្រឡង ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ​១៣ ខែ​វិច្ឆិកា ឆ្នាំ ​២០២៥ ​ដែលមាន​វិញ្ញាសា​ដែល​ត្រូវ​ប្រឡង​រួមមាន ចំណេះដឹង​ទូទៅ គណិតវិទ្យា​ និង​ភាសា​អង់គ្លេស។

រីឯ​ការ​សិក្សា​មាន​រយៈពេល ២​ ឆ្នាំ ​ឬ ៤​ ឆមាស និង ៤​ ឆ្នាំ ឬ ៨ ​ឆមាស តាម​កម្រិត​សញ្ញាបត្រ។ ធនាគារ​ជាតិ ​នៃ​កម្ពុជា ​បាន​សម្ពោធ​ជា​ផ្លូវការ​ នៃ​ការ​ប្រែក្លាយ​មណ្ឌល​សិក្សា​បច្ចេកទេស ធនាគារ ទៅជា​វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ​ កាលពី​ថ្ងៃទី ​២៦ ​ខែធ្នូ ​ឆ្នាំ ​២០២៤​ កន្លងទៅ ​ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​កម្ពុជា ក៏ដូចជា វិស័យ​ធនាគារ និង​សេដ្ឋកិច្ច​កម្ពុជា ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម