ព័ត៌មានជាតិ
ក្នុងរយៈពេលដ៏ខ្លី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកជំទាវ បានបរិច្ចាគថវិកាសរុបជិត ១០លានដុល្លារ ជួយសង្គមជាតិ
គិតចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មហាជនបានពិនិត្យឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគជួយជាតិជិត១០លានដុល្លារមកហើយ ក្នុងការជួយដល់សង្គមជាតិជាមួយរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលចំនួននេះ គឺជាចំនួនច្រើនជាងគេ ក្នុងចំណោមសប្បុរសជនទាំងអស់។
ខាងក្រោមនេះ គឺជាកាលបរិច្ឆេទ និងចំនួនថវិកាសប្បុរសធម៌ ដែលអ្នកឧកញ៉ា ចិត្តធម៌ វ័យក្មេង និងលោកជំទាវ បានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរដ្ឋាភិបាល និងជួយសង្គមជាតិ៖
ទី១. ថ្ងៃទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគចំនួន ១លាន ដុល្លារ តាមរយៈ ឯកឧត្ដម សេង ទៀង ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
ទី២. ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ចំនួន ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ។
ទី៣. ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារថែមទៀត ជូនទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពឈុតស ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ។
ទី៤. ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន៣.៥លានដុល្លារ តាមរយៈសម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនកើតជំងឺកូវីដ១៩ ។
ទី៥. នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន ១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨។
ទាំងអស់នេះ គឺជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងនាមជា អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលទទួលជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។





អ្វីដែល សាធារណៈជននៅចាំមិនភ្លេច គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានពោលពាក្យពេចន៍ដ៏ចាក់ដោតថា៖ ពួកគាត់ មិនដឹងជាត្រូវយកលុយដែលរកបានទាំងអស់នោះ ទៅចាយទៅឯណាទេ បើសិនជាប្រទេសជាតិយើង គ្មានសុខសន្តិភាពដូចសព្វថ្ងៃ។ កើតនៅក្នុងប្រទេសកម្ពុជា ដូច្នេះការចូលរួមចែករំលែកជួយសង្គម ពេលសង្គមត្រូវការ និងរួមសុខ រួមទុក្ខ ជាមួយរាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលមិនអាចឱបដៃឈរមើល ដោយមិនខ្វល់ខ្វាយបានឡើយ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



