ព័ត៌មានជាតិ
កម្ពុជា-ថៃ បានបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ នាថ្ងៃនេះ ក្នុងខេត្តត្រាត
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានចាប់ផ្តើមហើយនៅថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ដែលរៀបចំធ្វើឡើងនៅខេត្តត្រាត ប្រទេសថៃ។

ថ្លែងឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា កិច្ចប្រជុំនៅថ្ងៃនេះជាកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) លើកទី២៧ រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត របស់ថៃ។
ការចាប់ផ្តើមកិច្ចប្រជុំថ្នាក់យោធភូមិភាគនេះ គឺបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសកម្ពុជា និងថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្របតាមស្មារតីឯកភាពគ្នាដោយភាគីទាំងពីរ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅ នៅប្រទេសម៉ាឡេស៊ី។

ជាការគូសបញ្ជាក់ យោងស្មារតីនៃកិច្ចប្រជុំ GBC ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងប្រទេសចិន គឺភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើលក្ខខណ្ឌជាច្រើននៃបទឈប់បាញ់ និងការរៀបចំយន្តការតាមដានសម្រាប់ការអនុវត្តលើបទឈប់បាញ់នេះ ពិសេសការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពប្រទេសទាំងពីរ។
ក្នុងនោះ ភាគីទាំងពីរ បានឯកភាពរៀបចំកិច្ចប្រជុំរួមនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលទីតាំងកិច្ចប្រជុំនឹងត្រូវកំណត់ស្របទៅតាមការធ្វើជាម្ចាស់ផ្ទះប្តូរវេនជាទៀងទាត់៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


