ព័ត៌មានជាតិ
គ្រប់វត្តអារាមនៅខេត្តកំពង់ចាម រៀបចំ QR Code ដាក់តាមសាលាឆាន់ ព្រះវិហារនិងកុដិ
រដ្ឋបាលខេត្តកំពង់ចាមបានណែនាំគ្រប់វត្តអារាម ត្រូវរៀបចំឲ្យមានការ ស្គែន ខ្ជូ អ កូដ (QR Code) នៅមុខសាលាឆាន់ ព្រះវិហារនិងកុដិសម្រាប់ប្រើប្រាស់ទប់ស្កាត់កូវីដ១៩ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

ការស្គែន QR Code នេះគឺដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជីងឺកូវីដ-១៩របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន ដូចជា៖ពណ៌បៃតង បញ្ជាក់ពីស្ថានភាពធម្មតា។ ពណ៌លឿង បញ្ជាក់ពីបុគ្គលដែលបានប៉ះពាល់អ្នកជំងឺកូវីដ-១៩ដោយផ្ទាល់ ឬដោយប្រយោលក្នុង អំឡុងពេល១៤ថ្ងៃចុងក្រោយ និងមិនទាន់បញ្ចប់ការធ្វើចត្តាឡីស័ក និងពណ៌ក្រហមបញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ថា បុគ្គលនោះមានជំងឺកូវីដ-១៩ ។
លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាមបានមានប្រសាសន៍នៅរសៀលថ្ងៃទី៦មេសានេះថា ការតម្រូវឲ្យមានការស្គែន QR Codeនៅតាមវត្តអារាមនេះមិនមែនជារឿងថ្មីនោះទេគឺរដ្ឋាភិបាលបានណែនាំរួចហើយដោយឲ្យទីតាំងក្រសួងស្ថានប័នក្រុមហ៊ុននិងសណ្ឋាគារភោជនីដ្ឋាននានាត្រូវមានទាំងអស់។
លោកបានបន្តថា ការស្គែននេះនឹងអាចទទួលបានដំណឹងភ្លាមៗ ប្រសិនបើមានករណីពាក់ ព័ន្ធ នឹងជំងឺកូវីដ-១៩ ហើយម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលទៅដល់ទីតាំងរបស់ខ្លួន។
ពិធីបុណ្យចូលឆ្នាំខ្មែរតែងតែមានពុទ្ធបរិស័ទជាច្រើន យកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមទៅតាមប្រពៃណីនិងទំនៀមទំលាប់របស់ខ្មែរ។ ដូចនេះការឲ្យមានស្គែនQR Code ពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ក្រៅពីនេះរដ្ឋបាលខេត្តកំពង់ចាម បានណែនាំឲ្យគ្រប់វត្តអារាមត្រូវរៀបចំឲ្យមានការវាស់កំដៅ បាញ់អាកុលនិងលាងដៃជាមួយជែលឬសាប៊ូនៅមុខច្រកចេញចូលសាលាឆាន់ព្រះវិហារនិងកុដិជាដើម មិនអនុញ្ញាតឲ្យពុទ្ធបរិស័ទដែលមិនពាក់ម៉ាសយកចង្ហាន់ប្រគេនព្រះសង្ឃចូល ក្នុងបរិវេណវត្តអារាមព្រះវិហារសាលាឆាន់និងកុដិដើម។
ជាងនេះទៀតត្រូវរៀបចំទីតាំងទទួលពុទ្ធបរិស័ទ ដែលយកចង្ហាន់ប្រគេនព្រះសង្ឃ ត្រូវរក្សាគម្លាតសុវត្ថិភាពជៀសវាងការប្រមូលផ្ដុំមនុស្សច្រើន។ ត្រូវកំណត់ពុទ្ធបរិស័ទចូលក្នុងព្រះវិហារសាលាឆាន់និងកុដិនីមួយៗ តាមទំហំនិងបរិវេណទីតាំង ជៀសវាងការប្រមូលផ្ដុំមនុស្សច្រើននិងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលត្រូវរៀបចំវេនចេញចូលពុទ្ធបរិស័ទនាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ និងមិនអនុញ្ញាតឲ្យពុទ្ធបរិស័ទនៅបង្អែបង្អង់ជួបជុំសំណេះសំណាល ដើម្បីទុកពេលនិងទីកន្លែងឲ្យពុទ្ធបរិស័ទបន្តដើម្បីកាត់បន្ថយជាអតិបរមានូវឱកាសនៃការឆ្លងជំងឺកូវីដ១៩។
ជាងនេះទៀតត្រូវបាញ់ថ្នាំសម្លាប់មេរោគមុនពេលនិងក្រោយពីការជួបជុំពុទ្ធបរិស័ទ។
គួរបញ្ជាក់ថារដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី០៥ខែមេសាបានចេញវិធានការរដ្ឋបាលមួយដោយសម្រេចផ្អាកទីតាំងរមណីយដ្ឋានទេសចរណ៍រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ទីសាធារណៈដែលមានសភាពអ៊ូរអរ និងមានមនុស្សជួបជុំក្នុងចំនួនច្រើនរយៈពេល២ សប្តាហ៍ចាប់ពីថ្ងៃទី៨រហូតដល់ថ្ងៃទី២១ ខែមេសា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម១ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


